• ប្រវត្តិសង្ខេបលោកសេនាប្រមុខលន់ នល់ ៖
លោកសេនាប្រមុខលន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នៅនាខេត្តព្រៃវែង
ស្ថិនក្នុងគ្រួសារខ្មែរកាត់ចិន ។
បិតាឈ្មោះ លន់ ហ៊ិន មាតាឈ្មោះ នួន
គាត់ទទួលការសិក្សាអប់់រំនៅសាលាChasseloup-Laubat នៅទីក្រុងព្រៃនគរ កម្ពុជាក្រោម ១៩៤៦គាត់ក្លាយជាចៅហ្វាយខេត្តក្រចេះ។
ឆ្នំា១៩៥៥ ត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពនិងជា
អគ្គមេបញ្ជាការកងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជារដ្ឋ
មន្ត្រីក្រសួងការពារជាតិ ផងដែរ។ លោកក៍ធ្លាប់ធ្វើជាចៅហ្វាយ
ខេត្តបាត់ដំបងផងដែរ។
នៅឆ្នំា១៩៦៩ គាត់ក្លាយជានាយករដ្ឋមន្រ្តីជាលើកទី២។ថ្ងៃទី១៣
ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ បានផ្ញើលិខិតទៅ
ឱ្យរដ្ឋាភិបាលក្រុងហាណូយ ឲ្យដកកងទ័ពចេញពីប្រទេសកម្ពុជា
ឲ្យអស់ក្នុងរយ:ពេល៤៨ម៉ោង ពុំនោះទេ និងត្រូវប្រឈមមុខនិងវិធាន
ការយោធា។
រាត្រីថ្ងៃទី១៧មិនា១៩៧០ ព្រះអង្គម្ចាស់ សិរិមតៈដោយមានមន្ត្រី
យោធា៣រូប បានទៅដល់គេហដ្ឋានលោកលន់ ណុល ហើយដក
កំាភ្លើងភ្ជង់បង្ខំលោកលន់ ណុល ឲ្យចុះហត្ថលេខាលើឯកសារ
ចំបាច់ទំាងឡាយដើម្បីដក សម្តេចព្រះនរោត្តមសីហនុ។លោក
លន់ ណុល ព្រមចុះហត្ថលេខា ជោរជន់ដោយទឹកនេត្រា។
ស្អែកឡើងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភាបានបោះឆ្នោតជា
ឯកឆន្ទដកហូតសម្តេចសីហនុពីអំណាច ដោយសភាព័ទ្ធជុំវិញ
ដោយកងកម្លំាងនិងរថពាសដែក។ ថ្ងៃទី៩ តុលាឆ្នាំ១៩៧០ ទើប
របបសាធារណរដ្ឋខ្មែរ បានបង្កើតជារូបរាងជាលើកទី១ ក្នុងប្រវត្តិ
សាស្រ្ត២០០០ឆ្នំារបស់ប្រទេស។
រឿងនេះធ្វើឲ្យយើង រលឹកនឹកឃើញ រឿងរ៉ាវប្រត្តិសាស្រ្តខ្មែរ ក្នុង
សតវត្សរ៍ទី១៩ នៅពេលលោក Charles Thomson ទេសាភិបាលបារំាង បង្ខំព្រះបាទនរោត្តម ដោយចុងអាវុធ ដើម្បីចុះព្រះហស្តលេខាលើអនុសញ្ញាមួយ ដើម្បីដកហូតអំណាច ទំាងឡាយរបស់
ព្រះអង្គនៅថ្ងៃទី១៧ មិថុនា ១៨៨៤។
ថ្ងៃទី១ ខែមេសា ១៩៧៥ លោកសេនាប្រមុខបានលាលែងពី
តំណែងហើយបានចាកចេញទៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់មក
ទៅសហរដ្ឋអាមេរិក លោកបានទទួលអនិច្ចកម្មថ្ងៃទី១៧ ខែវិច្ឆិកា
១៩៨៥ ៕








លោកសេនាប្រមុខ លន់ នល់ ជាអ្នកគោរពព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ខ្លាំងណាស់ ប៉ុន្តែជាអកុសល លោកត្រូវគេបានចារក្នុងប្រវត្តិសាស្ត្រថាជាជនក្បត់ទៅវិញ?
លោកសេនាប្រមុខ លន់ នល់ តាមពិតលោកជាអ្នកស្នេហាជាតិ តែអ្នកនយោបាយ ឲ្យតែដើរខុស គឺក្លាយជាអ្នកក្បត់ជាតិហើយ…
ខ្ញុំមិនសូវដឹងប្រវត្តិសាស្ត្រកាលណោះយ៉ាងណានោះទេ តែខ្ញុំគិតថា បើសម្តេចសីហនុ មិនឃោសនាឲ្យប្រជាជនខ្មែររត់ចូលព្រៃកាន់អាវុធប្រឆាំងលោកលន់ណុល ប្រហែលជាគ្មានទេ ” ពលពត” នេះខ្ញុំគិតបែបហ្នឹង។ ហើយបើសម្ដេចសីហនុគោរពតាមឆន្ទះប្រជាជនខ្មែរយកតែនាយករដ្ឋមន្ត្រីតែមួយរូប កាលឆ្នាំ 1993 ប្រហែលជាគ្មានទេ ហ៊ុនសែន មកដល់ពេលនេះ។ អ្វីគ្រប់យ៉ាងគឺជាក្រឡាសីហនុ។ សួស្ដីអរគុណដែលបានដាក់តំណប្លករបស់ខ្ញុំ សហការរីករាយ
អគុណ ពិតហើយនេះគឺជា ស្នាមប្រវត្តិសាស្ត្រ ដែលអ្នកនយោបាយខ្មែរយើង ដើរខុសធ្វើឲ្យប្រជាជនកម្ពុជា បាត់បង់ជីវិត យ៉ាងច្រើន និង កិត្យានុភាព ក្នុងតំបន់ ហើយហ្នឹងពិភពលោក…
អោ !! រីករាយណាស់ដែលបានស្គាល់។
ខ្ញុំចង់អោយមានលន់ ណុលម្ដងទៀត