ហួត តាត


 

 

 

សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត

សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ (ប្រសូត​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥/គ.ស.​១៨៩២ សុគត ឆ្នាំ​ថោះ ព.ស.​២៥១៩/គ.ស.​១៩៧៥)ជា​សម្ដេច​ព្រះ​សង្ឃ​រាជអង្គ​ទី​៥ នៃ​គណៈ​មហានិកាយនៃ​ព្រះ​រាជាណាចក្រ ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៥១៣ ដល់ ព.ស.​២៥១៩ ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ។
ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)

សម្ដេច​ព្រះ​សង្ឃរាជ ទ្រង់​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥ គ.ស.​១៨៩២ នៅ​ភូមិ​ផ្សារ​ឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ។ បិតា​នាម ហុក សេង ហៅ ហួត មាតា​នាម ង៉ែត។
ការ​សាង​ព្រះ​ផ្នួស

ព្រះ​ជន្មាយុ​បាន​៧​ឆ្នាំ បាន​ទៅ​រៀន​អក្សរ​សាស្ត្រ លេខ​នពន្ត ក្នុង​សំណាក់ព្រះ​ធម្ម​ឃោសាចារ្យ មាស។
ព្រះ​ជន្មាយុ​បាន​១៣​ឆ្នាំបួស​ជា​សាមណេរនៅ​ក្នុង​សំណាក់​ព្រះ​ធម្ម​ ឃោសាចារ្យ។ ព្រះ​អង្គ​បាន​ សិក្សាព្រះ​បរិយត្តិធម៌ ក្នុង​សំណាក់​ព្រះ​ធម្មលិខិត ស៊ូ។
ព្រះ​ជន្មាយុ​បាន​២១​វស្សានៅ​ឆ្នាំ​ជូត ព.ស.​២៤៥៦ គ.ស.​១៩១២ បាន​ឧបសម្បទា​ក្នុង​ព័ទ្ធ​សីមា ​វត្ត​ឧណ្ណាលោម ក្នុង​សំណាក់​សម្ដេច​ព្រះ​សង្ឃរាជ និល ទៀង ជា​ព្រះ​ឧបជ្ឈាយ៍។

ព្រះ​សមណ​ស័ក្ដិ

ព្រះ​ជន្មាយុ​បាន​៥៧​វស្សានៅ​ឆ្នាំ ជូត ព.ស.​២៤៩២ គ.ស.​១៩៤៨ ព្រះ​អង្គ​បាន​ទទួល​សមណ ស័ក្ដិ​ជាព្រះពោធិវ័ង្ស។

ព្រះ​ជន្មាយុ​បាន​៧៣​វស្សានៅ​ឆ្នាំ​រោង ព.ស.​២៥០៨ គ.ស.​១៩៦៤ ព្រះ​អង្គ​បាន​ទទួល​សមណ​ ស័ក្ដិ​ជាសម្ដេច​ព្រះ​ពោធិវ័ង្សតាម​ព្រះ​រាជ​ក្រឹត្យ​លេខ២៤ រ.វ. ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដាឆ្នាំ​១៩៦៤។

ព្រះ​ជន្មាយុ​បាន​៧៨​វស្សានៅ​ឆ្នាំ​រកា ព.ស.​២៥១៣ គ.ស.​១៩៦៩ ព្រះ​អង្គ​បាន​ឡើង​សមណ ស័ក្ដិ​ជាសម្ដេច​ព្រះ​មហាសុមេធាធិបតី ព្រះ​សង្ឃ​នាយក គណៈ​មហា​និកាយ។

ព្រះ​ជន្មាយុ​បាន​៧៩​វស្សា នៅ​ឆ្នាំ​ច ព.ស.​២៥១៤ គ.ស.​១៩៧០ ព្រះ​អង្គ​បាន​ទទួល​សមណ ស័ក្ដិ​ជាសម្ដេច​ព្រះ​មហា​សុមេធាធិបតីព្រះ​សង្ឃ​រាជគណៈ​មហា​និកាយពី​ឯក​ ឧត្ដម ចេង ហេង ប្រធាន​សភា​ជាតិ។

ទស្សនៈ

ក្នុង​ពេល​រស់​នៅ​​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដែល​មាន​ប្រយោជន៍​កុំ​សំចៃ​ កម្លាំង​ទុក​ឡើយ​ ព្រោះ​កម្លាំង​នោះ​បើ​ឲ្យ​នៅ​ស្ងៀម​គង់​តែ​ត្រូវ​រិល​រេច​ថយ​ចុះ​រាល់​ពេល​ ដោយ​អំណាច​ជរា។ សម្តេច ហួត តាត

ព្រះ​ទិវង្គត

ក្នុង​ឆ្នាំ​ថោះ ព.ស.​២៥១៩ គ.ស.​១៩៧៥ ព្រះ​អង្គ​បាន​ចូល​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ​៨៤​វស្សា។

ប្រភពវីភិគីឌា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s