សម្តេចព្រះមហាឃោសនន្ទ


សម្តេចព្រះមហាឃោសនន្ទ

មហាឃោសនន្ទ(ពាក្យពេញគឺ សម្តេចព្រះមហាឃោសនន្ទ) ​(ខែឧសភា ២៣ ១៩១៣-ខែមិនា ១២ ២០០៧) ព្រះអង្គ​គឺ​ជា​សម្តេចសង្ឃរាជ​នៃប្រជាជនកម្ពុជា ក្នុង​អំឡុង​ពេល​សម័យ​ខ្មែរក្រហម​និង​សម័យ​អ្នកកាន់លទ្ធិកុម្មុយនិស្តនិយមប្រទេសកម្ពុជា។ ការអប់រំ ព្រះនាមរបស់ព្រះអង្គជាភាសាបាលីគឺ ឃោសនន្ន ដែលមានន័យថា ជាមនុស្សពោរពេញទៅដោយរីករាយក្រៃលែង។ ព្រះអង្គប្រសូត្រនៅខេត្ត តាកែវ នៅប្រទេសកម្ពុជានៅឆ្នាំ១៩១៣ នៅគ្រួសារអ្នកស្រែនៅទន្លេចតុមុខ កាលពីនៅក្មេងព្រះអង្គ​មានចំណាប់អារម្មណ៍យ៉ាងខ្លាំងខាងព្រះពុទ្ធសាសនា​និង​បានចូលបម្រើជាក្មេងវត្តកាលពីអាយុ៨ឆ្នាំ។ ព្រះអង្គ​ត្រូវបាន​គេ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ហើយនៅអាយុ១៤ឆ្នាំព្រះអង្គបានបួសជាលោកនេន។ ព្រះអង្គបានសិក្សាភាសាបាលីនៅវិទ្យាល័យវត្ត ហើយបន្ទាប់មកទៀតបានទៅបំពេញ​ការសិក្សារបស់នៅ​សកលវិទ្យាល័យ នៅភ្នំពេញនិងខេត្តបាត់ដំបង មុននឹងទៅ​ប្រទេសឥណ្ឌាដើម្បីស្វែងរកការសិក្សាបន្ថែមទៅលើភាសាបាលីនៅសកលវិទ្យា Nalanda នៅ Bihar ។ មហាឃោសនន្ទបានហ្វឹកហាត់ពីអ្នកដឹកនាំនៃសាសនាព្រះពុទ្ធ រាប់បញ្ចូលទាំងព្រះសង្ឃនៅប្រទេសជប៉ុន Nichidatsu Fujii និងសម្តេចព្រះសង្ឃរាជ ជួន ណាត។ ​ នៅឆ្នាំ១៩៦៥មហាឃោសនន្ទបានចាកចេញពីប្រទេសកម្ពុជាទៅភាវនាធម៌នៅវត្ត Ajahn Dhammadaro នៅវត្ត Wat Chai Na នៅក្នុងព្រៃជិត​ខេត្ត​នគរស្រីធម្មរាជ នៅភាគ​ខាង​ត្បូង​ប្រទេសថៃ។ ៤ឆ្នាំក្រោយមក ពោល​គឺ​ក្នុងអំឡុងពេលដែលព្រះ​អង្គ​កំពុងសិក្សានៅព្រៃ Dhammadaro សហរដ្ឋអាមេរិក បាន​ចាប់ផ្តើម​ទំលាក់​គ្រាប់បែក​នៅប្រទេសកម្ពុជា ​និង​ជា​ផ្នែក​មួយ​នៃ​គោលបំណង​របស់ពួកគេ ដើម្បីកាត់​ផ្ដាច់​ផ្លូវ​លំ​ហូជីមិញ​ និង​បញ្ចប់សង្គ្រាមវៀតណាម។ ប្រទេសកម្ពុជាបានបាក់បែក​គ្នា ហើយក្លាយជាសង្គមតូចៗជាច្រើន។ ខ្មែរក្រហម​បាន​​រឹប​អូស​​យក​​ប្រទេស​ទាំងមូល ហើយ​​ចំពោះ​​អ្វី​​ដែល​​សង្ឃឹម​​បាន​ក្លាយ​ជា​មន្ទិល​សង្ស័យ ប៉ុល ពត​ក៏ជា​មនុស្សដែលបម្រើដល់ព្រះដែរ បានប្រកាសថាព្រះសង្ឃ​គឺ​គ្មាន​ប្រយោជន៍​អ្វីនោះទេ។ ព្រះសង្ឃជាផ្នែកមួយ​នៃ​មន្ទិលសង្ស័យ​និង​ទាក់ទងទៅ​និង​ខ្មោចប្រាយបីសាច​ហើយ​និង​ច្រណែនឈ្នានីស​និង​ឃោឃៅគួអោយស្អប់។ ការឃោសនា​ដ៍គួរអោយ​រន្ធត់កាល​ឆ្នាំដំបូង​គឺ​បាន​បង្ខំអោយព្រះសង្គសឹកហើយទៅ​ធ្វើស្រែ​ចំការរឺក៏ធ្វើទារុណកម្មចំពោះ​ព្រះសង្ឃ​និង​សំលាប់ចោល​ទៀតផង។ ព្រះសង្ឃ​ខ្លះទៀត​ត្រូវបានបង្ខំអោយ​ប្រព្រឹត្តិខុស​និង​វិន័យ​របស់ព្រះសង្ឃ ដោយ​ពេលនោះ​ខ្មែរក្រហមមានអំណាចណាស់ចំពោះភារវកម្ម ទាំងនេះ ចាប់តាំងពីពេលនោះមកព្រះសង្ឃមិនមានប្រទេសកម្ពុជា ហើយនិងវត្តភាគច្រើនបានត្រូវគេកំទេចចោល។ នៅ​គ្រានោះ​បានមានជនភៀសខ្លួន​ហើយ​បានចាប់ផ្តើម​ចេញ​ពីប្រទេសកម្ពុជាទៅនៅផ្តុំគ្នាតាមបណ្តោយ​ព្រំប្រទល់ប្រទេសថៃ ដែលនាំយកទាំងរៀងរ៉ាវ មិនគួរអោយជឿ បរាជ័យភាពនិងរន្ធត់មកជាមួយ ពួកគេ។ នៅឆ្នាំ១៩៧៨ មហាឃោសនន្នបានចេញពី​អាស្រមរបស់គាត់ពីក្នុងព្រៃនៅប្រទេសហើយបានមកជុំរុំជនភៀសខ្លួននៅ​ព្រំប្រទេសថៃនិងខ្មែរ​និង​បានចាប់ផ្តើម​ជួយផ្គត់ផ្គង់​ដល់​ជន​ភៀស​ខ្លួន​ដែលរត់ឆ្លងមកព្រំប្រទល់ប្រទេសថៃ។ មហាឃោសនន្ន​គឺ​ជាព្រះសង្ឃមួយ​នៃព្រះសង្ឃ​ពីររឺបីអង្គនៃ​ប្រទេសកម្ពុជា​ដែលបម្រើនៅ​ការលាងសំអាតចិត្តអាក្រក់​និង​ប្រព្រឹត្តិនូវអំពើល្អ ត្រូវបាន​ចាក់រុកដោយខ្មែរក្រហម និង ប៉ុល ពត។ ក្រុមគ្រួសារនិងមិត្តភក្តិ កូនសិស្សបានត្រូវសំលាប់ដោយខ្មែរក្រហម។ ការស្ថាបនាឡើងវិញ មហាឃោសនន្ទបានជួយដល់ប្រទេសកម្ពុជានិងសាសនាព្រះពុទ្ធរស់ឡើងវិញ នៅឆ្នាំ១៩៨០។ ព្រះអង្គបានបំរើ​ជា​អ្នកតំណាងប្រជាជនកម្ពុជា​នៅក្នុង​ជំរុំជនភៀសខ្លួនចំពោះអង្គការសហ្រជាជាតិ។ នៅពេលដែលរបបប៉ុលពតរលំ១៩៧៩ ​មហាឃោសនន្ទគឺជាព្រះសង្ឃម្នាក់ក្នុងចំណោមព្រះសង្ឃ៣០០០នាក់ដែលមានឡើងវិញ។ នៅឆ្នាំ១៩៨៨ សម្តេច​ត្រូវបានជ្រើសរើស​ដោយព្រះសង្ឃ​៣០០០​អោយ​ធ្វើ​ជា​សម្តេចសង្ឃ​នៃ​ប្រទេសកម្ពុជា​និង​ជនជាតិដែលនៅខាងក្រៅប្រទេសពួកគេបានយល់ព្រមជាមួយនិងការតែងតាំង​ជាបណ្តោះអាសន្ន​រហូត​ដល់គាត់​ត្រូវបាន​គេជ្រើសរើស​ដូច​ដែល​គេកំណត់ទុក។ ធម្មយាត្រា នៅឆ្នាំ១៩៩២ ជាឆ្នាំដំបូងដែលអង្គការសហប្រជាជាតិ​បានឧបត្ថម្ភដល់កិច្ចព្រមព្រាងសន្តិភាព មហាឃោសនន្ទ​ដឹកនាំជាតិ​លើកដំបូង​និង​ផ្តល់នៅសន្តិភាព​សំរាប់ប្រទេសខ្មែរ​ទាំងមូល​ដើម្បីអោយជនជាតិខ្មែរ​មានសេចក្តី​សង្ឃឹម​និង​សន្តិភាព។ ធម្មយាត្រានេះ​បានធ្វើដំណើរ​និង​ចំណាយពេលអស់រយះពេល​១៦​ថ្ងៃ​និង​២០១.១២១គម​និងឆ្ពោះទៅរក​តំបន់ខ្មែរក្រហម។ បន្ទាប់​មកព្រះអង្គនាំ​ធម្មយាត្រា​ជាច្រើនឆ្ពោះ​មកប្រទេសកម្ពុជា​ទាំងមូលជាមួយមនុស្សចំនួន២០០នាក់រាល់ឆ្នាំ។ គាត់បានទទួលមរណភាពនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០០៧។ http://km.wikipedia.org/wiki/%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%8A%E1%9F%81%E1%9E%85%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%83%E1%9F%84%E1%9E%9F%E1%9E%93%E1%9E%93%E1%9F%92%E1%9E%93

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s