ពិធី​សារ​ស្តី​ពី​សន្ធិ​សញ្ញា​តំបន់​ស្តី​ពី​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​


ពិធី​សារ​ស្តី​ពី​សន្ធិ​សញ្ញា​តំបន់​ស្តី​ពី​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​

ពិធី​សារ​ស្តី​ពី​សន្ធិ​សញ្ញា​តំបន់​ស្តី​ពី​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ

​មាន​៧​មា​ត្រា
មា​ត្រា១:

រដ្ឋ​ជា​ភាគី​នី​មួយៗ​ប្រកាន់​ខ្ជាប់​គោរ​ព​តាម​សន្ធិ​សញ្ញា​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ
 ដែល​ពី​នេះ​តទៅ​ហៅ​ថា"“សន្ធិសញ្ញា”​ហើយ​នឹង​មិន​ចូល​រួម​ក្នុង​អំពើ​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​
ដោយ​បណ្តា​រដ្ឋ​ជា​ភាគី​លើ​សន្ធិ​សញ្ញា​ឬ​ពិធី​សារ​នៃ​សន្ធិ​សញ្ញា។
មាត្រា២:

រដ្ឋ​ជា​ភាគី​នី​មួយ​ៗ​មិន​ត្រូវ​ប្រើ​គំរាមនិង​ប្រើ​អាវុធ​នុយ​ក្លេ​អ៊ែរ​ប្រឆាំង​នឹង​រដ្ឋ​ណាមួយ​ជា​ភាគី​នៃ​សន្ធិ​
សញ្ញា​នេះ​ទេរដ្ឋ​ជា​ភាគី​នីមួយៗ​ថែម​ទាំង​ប្រកាន់​ខ្ជាប់មិន​ប្រើឬ​គ​រាមនិង​ប្រើ​អាវុធនុយ​ក្លែអ៊ែរនៅ​ក្នុង​តំបន់
​អាស៊ី​អាគ្នេយ៏​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ឡើយ។
មាត្រា៣:

ពិធី​សារ​នេះ​ត្រូវ​បាន​បើក​ចំហ​ជូន​សារ​ធារ​ណ​រដ្ឋ​ប្រមា​និត​ចិនបារាំសហព័ន្ឋ​រុស្សីចក្រ​ភព​អង់គ្លេស
និង​អៀរឡង់​ខាងជើងនិងសហរដ្ឋ​អាមេរិក​ចុះហត្ថ​លេខា។
មាត្រា៤:

រដ្ឋ​ភាគី​នីមួយៗត្រូវ​ធ្វើ​ការ​កត់​សម្គាល់​របស់​ខ្លួន​ជា​លាយ​លក្ខណ៍​អក្សរ​ផ្ញើ​ទៅ​ប្រទេសជាង​អ្នក​តម្កល់
​សន្ឋិ​សញ្ញាដើម្បី​ការ​យល់​ព្រម​ទទួល​យកឬពុំ​នោះ​សោត​ទេសុំ​កែ​ប្រែ​លើ​កាតព្វ​កិច្ច​​របស់​ខ្លួនចំពោះ​ពិធីសារ​ដែល
​អាច​នាំ​អោយ​មាន​ឡើងការ​ចូល​ជា​ធរ​មាន​នៃ​ការ​ធ្វើ​វិសោ​ធន​កម្ម​លើ​សន្ធិ​សញ្ញា​ដែល​យោង​តាមមាត្រា​ទី១៩​នៃ​
សន្ធិ​សញ្ញា​នេះ។
មាត្រា៥:

ពិធី​សារ​នេះ​មាន​ចរិត​អចិន្រ្តៃយ៍​និង​ត្រូវ​មាន​តម្លៃ​មិន​កំណត់​នៅ​ក្នុង​លក្ខ​ខណ្ឌ​ដែល​រដ្ឋជា​ភាគីនីមួយៗ​
ត្រូវ​ការ​អនុវត្ត​នូវអ​ធិប​តេយ្យ​ជាតិ​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ពិធី​សារ​នេះ​បើ​គេ​សម្រេច​ថា​ហេតុ​ការណ៍​
ខុស​ពីធម្មតា​នោះដែល​ទាក់​ទង​ពិធី​សារ​បាន​ធ្វើ​ឲ្យ​អន្ត​រាយ​ដល់​ឧត្តម​ប្រយោជន៍​ជាតិរបស់​ខ្លួន។រដ្ឋ​​ជា​ភាគី​នោះ​
ត្រូវ​បញ្ជាក់​ពី​ការ​ដក​ខ្លួន​ទៅ​ប្រទេស​តម្កល់​ឯក​សារ​១២ខែ​មុន។ការ​បញ្ជាក់​នោះ​ត្រូវ​បញ្ចូល​នូវ​សេចក្តី​ថ្លែង​ការណ៍
​ពី​ហេតុ​ការណ៍​ខុស​ធម្មតាដែល​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ឧត្តម​​ប្រយោជន៍​ជាតិ។
មាត្រា៦:

ពិធី​សារ​នេះ​ត្រូវ​ទាម​ទារ​ឲ្យ​មាន​ការ​សច្ចា​ប័ន។
មាត្រា៧:

ពិធី​សារ​នេះ​ត្រូវ​ចូល​ជា​ធរ​មាន​ចំពោះ​រ​ដ្ឋភាគី​នីមួយៗនៅ​ពេល​ដែល​សាមី​រដ្ឋ​បាន​ដាក់​លិខិត​
ឧបករណ៍​នៃ​សច្ចា​ប័ន​នៅ​ប្រទេស​តម្កល់​ឯកសារ។
Advertisements

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s