ប្រមុខ​អ.ស.ប.ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ការ​បង្ក​ហេតុ​ថ្មីៗ​បន្ថែម​ទៀត


ប្រមុខ​អ.ស.ប.ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ការ​បង្ក​ហេតុ​ថ្មីៗ​បន្ថែម​ទៀត

130109_17a

រដ្ឋ​មន្ត្រីការ​បរទេសហូល្លង់​ លោក​Frans Timmermans (ស្តាំ) ស្វាគមន៍​ប្រមុខ​អ.ស.ប. លោកបាន​ គី​មូន ក្នុងជំនួប​នៅ​ក្រុង​ឡាអេថ្ងៃ​ទី២៨ មេសា។ AFP

ក្រុង​ឡាអេៈ អគ្គ​លេខា​ធិការ​អ.ស.ប. លោក បាន គីមូន បាន​ធ្វើ​ការ​អំពាវនាវ​បន្ទាន់​មួយ​ទៅ​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ចន្ទ​ឲ្យ​ បញ្ឈប់​ការ​បង្ក​ហេតុ​ណា​មួយ​បន្ថែម​ទៀត​បន្ទាប់​ពី​មាន​របាយ​ការណ៍​ជាច្រើន ថា រដ្ឋ​កាន់​តែ​ឯកោ​មួយ​នេះ​កំពុង​ត្រៀម​ធ្វើ​តេស្ត​មីស៊ីល​ថ្មី​មួយ​។

ក្រុង​ឡាអេ លោក​បាន​ថ្លែង​ថា៖«សាធារណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យ​កូរ៉េ​មិន​អាច​ បន្ត​បែប​នេះ​ទេ​ដោយ​កំពុង​ប្រឈម​មុខ​និងប្រជែង​នឹង​អំណាច​របស់​ក្រុម​ ប្រឹក្សា​សន្តិសុខ​អ.ស.ប ព្រម​ទាំង​សហគមន៍​អន្តរជាតិ​»។

លោក​បាន​បន្ត​ថា៖«​ខ្ញុំ​កំពុង​តែ​ជំរុញ​ពួក​គេ​ឲ្យ​បញ្ឈប់​វិធានការ​បង្ក​ហេតុ​ណា​មួយ​បន្ថែម​ទៀត​»។

ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ហូឡង់​លោកFrans Timmermans នៅ​ក្រុង​ឡាអេ​ជាទី​ដែល​លោក​ចូល​រួម​ពិធី​ពិនិត្យ​ជា​ថ្មី​នៃ​អនុសញ្ញា អាវុធ​គីមី​លោក​បាន​ប្រាប់​សន្និសីទ​កាសែត​ថា៖«នេះ​ជា​ការ​អំពាវនាវ​ជា​ បន្ទាន់ និង​សុចរិត​ពី​សហគមន៍​អន្តរជាតិ​ក្នុង​នោះ​ក៏​មាន​រូប​ខ្ញុំ​ផ្ទាល់​ផង​ដែរ​ »។

មុន​នេះ​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​កូរ៉េ​ខាង​ជើង​ទំនង​ជា​កំពុង​ ត្រៀម​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ទី​៤​និង​ការ​បាញ់​មីស៊ីល​បង្ក​ហេតុ​មួយ​ ប៉ុន្តែ​ក្រោយ​មក​បាន​បំភ្លឺ​ថា ខ្លួន​មិន​បាន​ឃើញ​សញ្ញា​ថ្មីៗ​នៃ​ការ​ត្រៀម​សម្រាប់​ការ​ធ្វើ​តេស្ត​ នុយក្លេអ៊ែរ​ថ្មី​មួយ​ទេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ គីម ម៉ិនស៊ុក បាន​និយាយ​ថា៖«​មាន​សកម្មភាព​នៅ​ទី​តាំង​ធ្វើ​តេស្ត​របស់​កូរ៉េ​ខាង​ជើង Punggyeri ប៉ុន្តែ​ពួកគេ​ទំនង​ជា​ធ្វើ​សកម្មភាព​ធម្មតា​ប្រចាំ​ថ្ងៃ​»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​កាល​ពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ ថា ជប៉ុន​បាន​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​បាញ់​ទម្លាក់​មីស៊ីល​ កូរ៉េ​ខាង​ជើង​ដែល​ឆ្ពោះ​មក​កាន់​ទឹក​ដី​របស់​ខ្លួន​។

ប្រធានា​ធិបតី​ចិន លោក​ស៊ី ជីន ភីង​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់ៗ​ខុស​ពី​ធម្មតា​ចំពោះ​ កូរ៉េ​ខាង​ជើង​ដោយ​និយាយ​ថា៖​«​គ្មាន​នរណា​ម្នាក់​នឹង​បណ្តោយ​ឲ្យ​គេ​រុញ​ តំបន់​មួយ ឬ​សូម្បី​ពិភពលោក​ទាំង​មូល​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​ចលាចល​ដើម្បី​តែ​ផល​ ប្រយោជន៍​អាត្មា​និយម​នោះ​ទេ»៕ភ្នំពេញប៉ុស្តិ៍ CC

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s