ល្បីល្បាយហើយ ស្ត្រី ​ជនជាតិ​ឥណ្ឌា​វ័យ​២១​ឆ្នាំ​ម្នាក់មានប្ដី​ចំនួន​៥​នាក់ជា​បងប្អូន​ប្រុស​នឹង​គ្នា


ស្ត្រី ​ជនជាតិ​ឥណ្ឌា​វ័យ​២១​ឆ្នាំ​ម្នាក់ ឈ្មោះ​Rajo Verma បាន​រៀបការ​ជាមួយ​ប្ដី​ចំនួន​៥​នាក់ ពួកគេ​ទាំងអស់នោះ​ជា​បងប្អូន​ប្រុស​នឹង​គ្នា ដែល​រស់នៅក្នុង​ភូមិតូច​មួយ​ជិត​Dehradun ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។ នាង​រស់នៅក្នុង​បន្ទប់​មួយ​ជាមួយ​បងប្អូន​ប្រុស​ទាំងនោះ ហើយ​ពួកគេ​ដេក​នៅលើ​កម្រាល​ក្រណាត់​នៅ​ពីលើ​ឥដ្ឋ​។ ម្ដាយ​របស់​កូន​ម្នាក់នេះ​បាន​ដេក​ជាមួយ​ប្ដី​នីមួយៗ ហើយ​មិនបាន​ដឹងថា​ក្នុងចំណោម​ប្ដី​ទាំង​៥​នាក់​នោះ មួយណា​ជា​ឪពុក​ពិតប្រាកដ​របស់​កូនប្រុស​អាយុ​១៨​ខែ​នោះទេ​។​ ​

គ្រួសារ​រីករាយ បងប្អូន​ប្រុស​ទាំង​ប្រាំ​នាក់​រួមមាន​ឈ្មោះ​Sant Ram Verma អាយុ​២៨​ឆ្នាំ Bajju Verma អាយុ​៣២​ឆ្នាំ Gopal Verma អាយុ​២៦​ឆ្នាំ Guddu Verma អាយុ​២១​ឆ្នាំ និង Dinesh Verma អាយុ​១៩​ឆ្នាំ ដែលមាន​ប្រពន្ធ​រួមគ្នា Rajo Verma អាយុ​២០ ហើយនឹង​កូនប្រុស​ម្នាក់​អាយុ​១៨​ខែ ឈ្មោះ​Jay Verma​។ ការផ្សំផ្គុំ​នេះ​ពិតជា​ចំឡែក ប៉ុន្តែ​នេះ​វា​ជា​ប្រពៃណី​ក្នុងភូមិ​តូច​មួយ​ជិត​តំបន់ Dehradun ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ដែល​សម្រាប់​ស្ត្រី​ក៏​អាច​នឹង​រៀបកា​ជាមួយ​បងប្អូន​ប្រុស​របស់​ប្ដី​ដំបូង​ របស់​ពួកគេ​ផងដែរ​។

Rajo និង​ប្ដី​ទីមួយ​របស់​នាង​Guddu រៀបការ​ក្នុងការ​រៀបចំ​ជា​លក្ខណៈ​សាសនា​ហិណ្ឌូ​អស់​រយៈពេល​៤​ឆ្នាំ កន្លង​ទៅហើយ តាំងតែ​ពី​ពេល​នោះមក នាង​បាន​រៀបការ​ជាមួយ​Baiju អាយុ​៣២​ឆ្នាំ Sant Ram អាយុ​២៨​ឆ្នាំ Gopla អាយុ​២៦​ឆ្នាំ និង​Dinesh អាយុ​១៩​ឆ្នាំ ។​ ​ប្ដី​ដំបូង​ឈ្មោះ​Guddu ដែល​ប្ដី​ស្របច្បាប់​តែមួយ​របស់​នាង​បាន​និយាយថា​៖ យើងទាំងអស់គ្នា​បាន​រួមភេទ​ជាមួយ​នាង ប៉ុន្តែ​ខ្ញុំ​មិន​ប្រចណ្ឌ​គ្នា​ទេ យើងទាំងអស់គ្នា​ជា​គ្រួសារ​ដ៏​ធំ​មួយ​។ Rajo នាង​បានដឹង ព្រមទាំង​ស​ង្ឈឹ​ម​ថា ទទួលយក​ប្ដី​ទាំងអស់​របស់​នាង ដូច​ដែរ​ម្ដាយ​របស់​នាង​ក៏បាន​រៀបការ​ជាមួយនឹង​បងប្អូន​ប្រុស​បីនាក់​ដែរ​។

នាង​បាន​បន្ថែមថា ពួកគេ​ពួកគេ​បាន​ដេក​ជាមួយគ្នា​ម្ដងម្នាក់ៗ ប៉ុន្តែ​នេះ​ដោយហេតុថា ពួកគេ​មិនមាន​គ្រែ​គ្រប់គ្រាន់ មានតែ​កម្រាល​ក្រណាត់​នៅលើ​កម្រាល​ឥដ្ឋ​។ ខ្ញុំ​មានការ​យកចិត្តទុកដាក់ និង​សេចក្ដីស្រលាញ់​ច្រើនជាង​ប្រពន្ធ​មួយចំនួន​។​ ​

ប្រភពពី http://www.popzone.asia

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រឹត្តិការណ៍បច្ចុប្បន្ន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s