ឪពុកវាយ​ធ្វើបាបកូន​ស្រីខ្លួនឯង​យ៉ាងសាហាវ​ឃោឃៅ


ឪពុកវាយ​ធ្វើបាបកូន​ស្រីខ្លួនឯង​យ៉ាងសាហាវ​ឃោឃៅ (វីដេអូ)
ឪពុក​ម្នាក់​ត្រូវបាន​ចាប់​ ខ្លូន​ដែល​ជាប់ចោទ​ពីបទ​ធ្វើបាប​កូនស្រី បន្ទាប់ពី​វិ​ដេ​អូ​ខ្លី​ប​មួយ​បានបង្ហាញ​ពី​សកម្មភាព​វាយ​ធ្វើបាប​កូនស្រី​ ទាំងពីរ​នាក់​របស់​ខ្លូន​យ៉ាង​ឃោ​ឃៅ​។​ឪពុក​ម្នាក់​ឈ្មោះ Greg Horn វ័យ ៣៥ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ដោយ​សាបាន​យក​ខ្សែក្រវ៉ាត់​វាយ​ទៅលើ​កូនស្រី​របស់ខ្លួន ក្នុងផ្ទះ ក្នុង​ទីក្រុង Dayton រដ្ឋ Ohio ។

ប៉ូលីស​បាន​និយាយថា៖ ក្មេងស្រី​ម្នាក់​ត្រូវបាន​មើលឃើញថា​មាន​ស្នាម​ជាំ​ហើម​នៅលើ​ជើង ហើយនឹង​របួស​ជាច្រើន​ផងដែរ​។​ ​ខ្សែ​វីដេអូ​ខ្លី​ប​នៃ​ការប្រើ​អំពើហិង្សា​នេះ​ត្រូវបាន​គេ​បង្ហោះ​នៅ​វិ​ប ​សាយ LiveLeak ជា​វិ​ប​សាយ​ដែលមាន​បង្ហាញ​នូវ​ព្រឹត្តិការណ៍​នៃ​វិនាដ​កម្ម ដែល​ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​ក្នុងផ្ទះ​។​ ​ការពណ៌នា​របស់​វីដេអូ​បាន​បង្ហាញថា ក្មេងស្រី​ទាំងពីរ​ត្រូវបាន​ដាក់ទណ្ឌកម្ម​ដោយ​ការ​វាយ​នឹង​ខ្សែក្រវ៉ាត់ នេះ​ក៏ដោយ​តែ​ពួកគេ​បាន​បង្ហោះ​រូបភាព​នៃ​ការ​រាំក្បាច់ (Twerking) ដែលជា​ក្បាច់​រាំ​មួយ​ប្រភេទ​ដែល​បង្ហាញ​ជាមួយ​ភាព​ស៊ី​ច​ស៊ី​។

ទោះបីជា​យ៉ាងនេះ​ក្ដី របាយការណ៍​របស់ WKEF-TV បាយ​ចេញផ្សាយ​ថា ក្មេងស្រី​បាន​ប្រាប់​ប៉ូលីស​ថា​ការ​វាយ​ដាក់ទណ្ឌកម្ម​នេះ​គឺ​បណ្ដាលមកពី​ ពួកគេ​លួច​ចេញពីផ្ទះ​ឪពុក​របស់​ពួកគេ​។​ម្ដាយ​របស់​ពួកគេ​ដែល​បាន​ចែកផ្លូវ​ ជាមួយនឹង​ឪពុក​នោះបាន​ទៅប្ដឹង​ប៉ូលីស​បន្ទាប់ពី​ឃើញ​នូវ​ស្នាមរបួស​ដោយសារ​ ការ​វាយ​ធ្វើបាប​នេះ​។ លោក​Horn ដែលជា​ជនជាប់ចោទ​នឹងត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃទី​១៦ ខែ មេសា​ខាងមុខនេះ​។​

មើលវីដេអូ

 

– See more at: http://www.popzone.asia/?news=1899#sthash.nYR85MMs.dpuf

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អំពីទ្រឹស្តីចក្រ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s