កុមារ​ម្នាក់​ទៀត​កើត​ជំងឺ​ផ្ដាសាយ​បក្សី


កុមារ​ម្នាក់​ទៀត​កើត​ជំងឺ​ផ្ដាសាយ​បក្សី

មាន​កុមារា​កម្ពុជា អាយុ ៥​ឆ្នាំ​ម្នាក់​ទៀត​ហើយ ដែល​រក​ឃើញ​ថា មាន​វីរុស H5N1 នៃ​ជំងឺ​ផ្ដាសាយ​បក្សី។

ក្នុង​សេចក្ដី​ប្រកាស​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ផ្សាយ​នៅ​រសៀល​​ថ្ងៃ​ទី​៤ មេសា ឆ្នាំ​២០១៣ បញ្ជាក់​ថា កុមារា​ដែល​មាន​ផ្ទុក​វីរុស​ផ្តាសាយបក្សី H5N1 នេះ មាន​លំនៅ​នៅ​ភូមិ​បឹង​តាព្រាហ្ម សង្កាត់​ត្រើយកោះ ស្រុក​កំពង់បាយ ខេត្ត​កំពត។
កុមារា​រូប​នេះ​ចាប់​ផ្ដើម​ឈឺ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ដោយ​មាន​គ្រុន​ក្ដៅ ប្រកាច់ និង​ហត់។ ដោយសារ​តែ​កុមារា​រូប​នេះ​រឹត​តែ​ហត់ ក៏​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា។ វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​បញ្ជាក់​ថា កុមារា​នេះ​មាន​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅ​ថ្ងៃ​ទី​២ មេសា ឆ្នាំ​២០១៣។
កុមារា​ដែលមាន​ផ្ទុក​វីរុស ផ្តាសាយបក្សី H5N1 ​នេះ គឺ​ជា​មនុស្ស​ទី​១០ ហើយ នៅ​ដើម​ឆ្នាំ​២០១៣ ដែល​រងគ្រោះ​ដោយសារ​​ជំងឺ​ផ្ដាសាយ​បក្សី H5N1។ ក្នុង​ចំនួន ១០​នាក់​នេះ គឺ​មាន​ចំនួន ៨​នាក់​បាន​ស្លាប់៕ប្រភពពី សំឡេងសហរដ្ឋអាមេរិច (RFA)

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព៍តមាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s