គ្រោះរញ្ជួយ​ដី​ខ្លាំង​នៅ​ជិត​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់


គ្រោះរញ្ជួយ​ដី​ខ្លាំង​នៅ​ជិត​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់

៣៧​នាក់​ស្លាប់ និង​របួស​ជាង​៨៥០​នាក់ ! នេះ​ជា​តុល្យការ​បណ្តោះ​អាសន្ន​ចុង​ក្រោយ បង្ក​ឡើង​ដោយ​ការ​រញ្ជួយ​ដី​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ង់ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Bouchehr។ ប៉ុន្តែ​អ្នក​ទទួល​ខុស​ត្រូវ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ភ្នាក់ងារ​ថាមពល​បរមាណូ​អាអ៊ីអឺអា​ បាន​អះអាង​រញ្ជួយ​ដី​ក្នុង​៦,៣​ នេះ មិន​​បាន​ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​រង​ផល​វិបាក​អ្វី​ឡើយ។

ផ្ទះ​រាប់​សិប​ខ្នង​នៅ​ Bouchehr ត្រូវ​ហិន​ហោច​ក្នុង​គ្រោះ​រញ្ជួយ​ដី ថ្ងៃទី​៩​មេសា​២០១៣

ផ្ទះ​រាប់​សិប​ខ្នង​នៅ​ Bouchehr ត្រូវ​ហិន​ហោច​ក្នុង​គ្រោះ​រញ្ជួយ​ដី ថ្ងៃទី​៩​មេសា​២០១៣

REUTERS/Mehr News Agency

ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​១២០​គីឡូម៉ែត្រ​ ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Bouchehr តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​តាម​អភិបាល​តំបន់ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Bouchehr ដែល​ទើប​ដំណើរ​ការ​បាន​ពីរបី​ខែ មាន​សុវត្ថិភាព​រឹង​មាំ មិន​រង​ផល​ប៉ះពាល់​ពី​ការ​រញ្ជួយ​ដី​ល្ងាច​មិញ​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ បើ​តាម​តុល្យការ​ចុង​ក្រោយ​របស់​អាជ្ញាធរ​ គ្រោះ​រញ្ជួយ​ដី បានប​ង្ក​ឱ្យ​មាន​ជន​រងគ្រោះ​យ៉ាង​ច្រើន​ ជាពិសេស​ប្រជាជន​ដែល​រស់​នៅ​តាមជនបទ។ ផ្ទះ​ជា​ច្រើន​ដែល​សុទ្ធ​សឹង​​សាង​សង់​ឡើង​ដោយ​ដី​ឥដ្ឋ​​មិន​អាច​ធន់​នឹង​ កម្លាំង​ព្រះធរណី​​រញ្ជួយ​បាន​ទេ។​​ ការ​ខូច​ខាត​មាន​ទំហំ​ធំធេង​ណាស់​ ទោះ​បី​ជា​ជម្រៅ​នៃការ​រញ្ជួ​យ​មាន​ត្រឹម​តែ​១២​គីឡូម៉ែត្រ​ក្រោយ​ដី​ក៏ដោយ។ អាជ្ញាធរតំបន់ ​ ​បាន​ចេញ​ក្រិត្យ​កាន់​ទុក្ខ​ ថ្នាក់​តំបន់​ចំនួន​​បី​ថ្ងៃ​។

សាង​សង់​ដោយ​រុស្ស៊ី Bouchehr ជា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរអ៊ីរ៉ង់​ទី​មួយ ដែល​មាន​សមត្ថភាព​ផលិតថាមពល​អគ្គិសនី បាន​១ពាន់​មេហ្កាវ៉ាត់។ បណ្តា​បស្ចឹម​ប្រទេស និង​​អ៊ីស្រាអែល​ តែង​ចោទ​ប្រកាន់​អ៊ីរ៉ង់ ថា​កំពុង​ស្វះស្វែង​រក​លេស​ផលិត​អាវុធ​បរមាណូ ដោយ​យក​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​មក​បិទ​បាំង​ តែ​ក្រុង​តេអេរ៉ង់​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ជា​និច្ច៕ ដោយ (RFI)

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព៍តមាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s