តុលាការ​ក្រុង​ឡាអេ​ ស្ដាប់​ការ​បកស្រាយ​រឿង​ព្រះវិហារ


តុលាការ​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ឡាអេ បាន​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៥ មេសា នេះ ដើម្បី​ស្ដាប់​ការ​បកស្រាយ​ផ្ទាល់​មាត់​អំពី​ទំនាស់​ទាក់ទង​ទៅ​នឹង​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ។
ដោយ ជុន ច័ន្ទបុត្រ
វ៉ា គឹមហុង ហោ ណាំហុង ៣០៥

១៥-មេសា-២០១៣៖ លោក​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស (កិច្ចការ​ព្រំដែន) វ៉ា គឹមហុង (ឆ្វេង) និង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។

សវនាការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​បួន​ថ្ងៃ គឺ​ថ្ងៃ​ច័ន្ទ ទី​១៥ ថ្ងៃ​ពុធ ទី​១៧ ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ទី​១៨ និង​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣។

ថ្ងៃ​ច័ន្ទ​នេះ ភាគី​កម្ពុជា ឡើង​បក​ស្រាយ​មុន​គេ។ ប្រតិភូ​នៃ​ប្រទេស​កម្ពុជា ដឹក​នាំ​ដោយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស (កិច្ចការ​ព្រំដែន) និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ហុឡង់ដ៍ និង​បែលហ្ស៊ិក លោក ហែម សាឯម ព្រម​ទាំង​មេធាវី​បរទេស ៣​រូប​ទៀត​ផង។

លោក ហោ ណាំហុង មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​អន្តរជាតិ​ នេះ​ថា លោក​មក​នេះ​មិន​មែន​សុំ​អោយ​មាន​ការ​អនុវត្ត​សាលក្រម ឬ​និយាយ​ពី​ការ​កំណត់​ព្រំដែន​ទេ ត្បិត​អ្វីៗ​បាន​សម្រេច​រួច​ទៅ​ហើយ​តាំង​ពី​ឆ្នាំ​១៩៦២។ លោក​បញ្ជាក់​អ្វី​ដែល​កម្ពុជា ចង់​បាន គឺ​សុំ​អោយ​តុលាការ​បកស្រាយ​សាលក្រម​នោះ​អោយ​បាន​ច្បាស់​តែប៉ុណ្ណោះ។ បន្ទាប់​ពី​លោក ហោ ណាំហុង ឡើង​ថ្លែង​ជំនួស​ប្រទេស​កម្ពុជា​ហើយ មេធាវី​បរទេស​ម្នាក់ គឺ​លោក ហ្វ្រង់គ្លីន បើរមែន (Franklin Berman) ឡើង​បកស្រាយ​ម្ដង។

ពេញ​មួយ​ថ្ងៃ​ទី​១៥ នេះ តំណាង​ភាគី​កម្ពុជា នឹង​ឡើង​បកស្រាយ​ជំហរ​ខ្លួន។ ថ្ងៃ​អង្គារ ទី​១៦ មេសា នេះ តុលាការ​ពិភពលោក​នេះ​នឹង​ដោះស្រាយ​រឿង​ក្ដី​នៃ​ប្រទេស​ដទៃ។ ទាល់តែ​ថ្ងៃ​ពុធ ទី​១៧ ទើប​ភាគី​ថៃ ឡើង​បកស្រាយ​ម្ដង៕

ប្រភពពីhttp://www.rfa.org/khmer/news/icj-hearing-on-preah-vihear-issue-04152013063918.html

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s