រដ្ឋាភិបាល​សុំ​ឲ្យ​យោធា​ព្រំដែន​កម្ពុជា-ថៃ​រក្សា​ភាព​ស្ងប់ស្ងាត់


ទាហាន​ខ្មែរ ព្រះវិហារ ៣០៥

ទាហាន​ខ្មែរ​​​នៅ​តំបន់​មុខ​ប្រាសាទ​ព្រះវិហារ រូប​ថត​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១១

RFA/Hang Savyouth

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១១ ខែ​មេសា បាន​ប្រកាស​សុំ​ឲ្យ​ប្រជាពលរដ្ឋ និង​យោធា​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ រក្សា​ភាព​ស្ងប់ស្ងាត់ នៅ​គ្រា​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ (ICJ = International Court of Justice) បកស្រាយ​សាល​ក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៣។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​សម្ពោធ​សមិទ្ធផល​នៅ​វត្ត​ដ៏​ចំណាស់​មួយ នៅ​ស្រុក​ពារំាង ខេត្ត​ព្រៃវែង ថា នេះ​ជា​ដំណាក់​កាល​ត​ទល់​ក្តី​នៅ​តុលាការ​នោះ មិន​មែន​ជា​ដំណាក់​កាល​ប្រកាស​សាល​ក្រម​ទេ។ លោក​បាន​សុំ​ឲ្យ​យោធា​កម្ពុជា រក្សា​ភាព​អត់ធ្មត់​ចំពោះ​ការ​ញុះញង់​ដោយ​ក្រុម​ជ្រុល​និយម​ថៃ មួយ​ចំនួន​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ៖ «សូម​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ ស្ងប់​ចិត្ត​ជាមួយ​និង​ការ​តស៊ូ​ក្តី នៅ​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ (La Hague)ដែល​យើង​បាន​ឈ្នះ​ក្តី​នៅ​ឆ្នាំ​១៩៦២ តាម​រយៈ​ការ​ដឹកនាំ​របស់​សម្ដេច​ឪ សម្ដេច​តា ព្រះ​បរម​រតន​កោដ្ឋ គឺ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ឈ្នះ​ក្តី។ ក៏ប៉ុន្តែ ដោយសារ​តែ​មាន​ការ​បំពាន​គូស​យក​ធ្វើ​ជា​តំបន់ ៤,៦​គីឡូម៉ែត្រ​ក្រឡា​នោះ យើង​ត្រូវ​តែ​ឲ្យ​តុលាការ​បកស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២»

ការ​ប្រកាស​នេះ គឺ​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម ឆ្ពោះ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ប្រទេស​ហុឡង់ដ៍ (Netherlands) កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា ថ្មីៗ​នេះ៕

ប្រភពពីhttp://www.rfa.org/khmer/news/social-economy/border-issue-04112013062037.html

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s