ថ្ម​ទូរស័ព្ទ អាចធ្វើ​ការ​បាន ២០​ឆ្នាំ​ពេញ​


  • Print
  • PDF

​ពួក​អ្នកវិទ្យាសាស្ត្រ ទើប​ផ្តល់កំណើត​ឲ្យ​ថ្មពិល​បរមាណូ ដែលមាន​សមត្ថភាព ធ្វើ​កិច្ចការ​នានា សម្រាប់​ទូរស័ព្ទ​ចល័ត បាន​ពេញ​ឆ្នាំ ដោយ​ពុំ​ចាំបាច់​បញ្ចូល​ថាមពល ។​

​ថ្មពិល​បរមាណូ​ប្រតិបត្តិ​លើ​មូលដ្ឋាន បែងចែក​នុយក្លេអ៊ែ ។ អ្នកខ្លះ​បារម្ភ​ខ្លាច​គ្រោះថ្នាក់ ដោយ​ទុក​សារជាតិ​វិទ្យុសកម្ម ក្នុង​ហោប៉ៅ ។ ប៉ុន្តែ​អ្នក​ពុំ​ចាំបាច់​ខ្វល់ខ្វាយ​ទេ ព្រោះ​អ្នកវិទ្យាសាស្ត្រ គេ​បាន​គិតគូរ​ហ្មត់ចត់​សម្រាប់​ផលិតផល​របស់ខ្លួន​រួចទៅហើយ ។​

ប្រភេទ​ថ្មពិល ប្រើ​បាន​២០​ឆ្នាំ មិនចាំបាច់​សាក​

​សមាសធាតុ​នៃ​អង្គ​រំញោច ក្នុង​ថ្មពិល បរមាណូ​គឺ Tritium ។ វិទ្យុសកម្ម​បង្កឡើង​ដោយ​ការញែក​រំលាយ​របស់ Fritium ត្រូវបាន​ចាត់ទុកថា សុវត្ថិភាព​ពុំ​បង្ក​ឥទ្ធិពល​អ្វី​សូម្បីតែ​ស្រទាប់​ស្បែក​ក្រៅ​របស់​មនុស្ស ។​

​ពួក​អ្នក​ផលិត​សន្យាថា ថ្មី​ពិល​នេះ អាច​ទ្រាំទ្រ​បាន​សីតុណ្ហភាព​ដល់​ទៅ -៥០ ដឺ​ក្រេ​សេ រហូតដល់ ១៥០ ដឺ​ក្រេ​សេ ហើយ​ចរន្ត​ភ្លើង​របស់​វា​ស្ថិរភាព​ធម្មតា ទោះបី​ក្នុង​លក្ខខណ្ឌ​បែបណាក៏ដោយ ។​

​ថ្មពិល​បរមាណូ ផ្តល់​ថាមពល​ឲ្យ​ទូរស័ព្ទ​របស់​អ្នក គឺជា​ជោគជ័យ​ដ៏​ធំធេង​១ នៃ​បច្ចេកទេស Nano ។ ប្រភេទ​ផលិត​ទូទៅ​បំផុត គឺ​សម្រាប់​បម្រើ​ឲ្យ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច (​ម៉ាស៊ីនថតរូប កាមេរ៉ា​ឌីជីថល ឧបករណ៍​ស្តាប់ភ្លេង​… និង​ទូរស័ព្ទ​ចល័ត ដែល​វា​ផ្តល់​ប្រភព​ថាមពល​ពី ៥០-៣០០nA ប្រើប្រាស់​បាន​ជាប់​រហូត​ដល់​ទៅ​២០​ឆ្នាំ ៕ប្រភពពី ខ្មែរស្ថាបនា

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងប្លែកៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s