អីយ៉ា មានសត្វ​ឥន្ទ្រី​ស៊ើបការណ៍ ​មែន ឬ​មិនមែន​ហ្នឹង?


​កងកម្លាំង​សន្តិសុខ​ឥណ្ឌា បាន​រកឃើញ​ខ្មោចសត្វ​ឥន្ទ្រី​មួយ​ក្បាល​មានភ្ជាប់​ឧបករណ៍​ដ៏​តូច​មួយ ដើម្បី​ថត​កាមេរ៉ា​នៅ​តំបន់​ព្រំដែន​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ជាទី​ដែល​កំពុង​កើតមាន​ភាព​តានតឹង​ខាង​យោធា​រវាង​ប្រទេស​ទាំងពីរ​។​

​     ​ខ្មោចសត្វ​បាន​ត្រូវ​រកឃើញ​នៅ​ប៉ម​ចាស់​មួយ​មានឈ្មោះ​ថា​ចៃ​សាល់​មែ​ (Jaisalmer) ស្ថិតនៅ​ភាគ​ខាងលិច​រាជ​ស្ថាន​(Rajasthan)​ជា​កន្លែង​ដែល​ កងកម្លាំងប្រដាប់អាវុធ​ឥណ្ឌា​តែងតែ​រៀបចំ​ឲ្យ​មាន​សមយុទ្ធ​។​
​    ​ភ្នាក់ងារ​សន្តិសុខ​ព្រំដែន​ឥណ្ឌា​ម្នាក់ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ឧបករណ៍​ដែល​គេ​ភ្ជាប់​ទៅនឹង​សត្វ​ឥន្ទ្រី​នោះ​រួមមាន​កាមេរ៉ា​មួយ​និង​អង់​ តែ​ន​មួយ​។​
​    ​ពីដំបូង​ឥណ្ឌា​សង្ស័យថា​សត្វ​ស្លាប​មួយ​នេះ​ត្រូវបាន​គេ​ប្រើ​ក្នុង​គោលដៅ ​ស៊ើបការណ៍ ក៏ប៉ុន្តែ កាមេរ៉ា​បាន​ត្រូវគេ​ត​ភ្ជាប់​មិន​ស្មុគស្មាញ​ណាស់ណា​ទេ ហើយក៏​មិនមែនជា​ឧបករណ៍​ជំនាញ​ដើម្បី​ប្រើ​ក្នុងការ​ស៊ើបការណ៍​ដែរ​។ ហេតុនេះ​មាន​យោបល់​មួយ​ចាត់ទុកថា​នោះ​គឺជា​សត្វ​ឥន្ទ្រី​របស់​ព្រាន​ប៉ា​គី​ ស្ថាន​។​
​    ​ទោះជា​ដូច​ច្នេះ​ក្តី ឥណ្ឌា​នៅតែ​មិនទាន់​បោះបង់ចោល​លទ្ធភាព​ដែលថា នេះ​ជាស​ត្វ​ស៊ើបការណ៍​ដែរ ហេតុនេះ​គេ​នៅតែ​បន្ត​ស្រាវជ្រាវ​ថែមទៀត​៕ប្រភពពី CEN

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ប្រវត្តិសាស្ត្រ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s