៦៦ នាក់ ស្លាប់ និង​របួស​ជាង ៣០០ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ


ភ្នំពេញ: ​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពំឡុង​ពេល​ចូលឆ្នាំ រយៈពេល ៥ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣  កើតឡើង​សរុប​ទូទាំង​ប្រទេស ចំនួន ១៤៨ លើក ដែល​បាន​បណ្តាលឲ្យ​មាន​អ្នកស្លាប់​ចំនួន ៦៦ នាក់ និង​របួស​ស្រាល​ធ្ងន់ ចំនួន ៣០៥ នាក់​។​
logoli
​តាម​របាយការណ៍ ចំនួន​អ្នក​ស្លាប់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍នៅ​ពេល​ចូលឆ្នាំ ឆ្នាំ​ថ្មី​នេះ បាន​កើនឡើង​ចំនួន ១៧ នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១២​។ រីឯ​អ្នករងរបួស​ស្រាល​ធ្ងន់ នៅ​ពេល​បុណ្យចូលឆ្នាំ ឆ្នាំនេះបាន​ថយចុះ​ចំនួន ១៨ នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១២ កន្លងមក​។​

​របាយការណ៍​ដដែល ក៏​បាន​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​អំឡុងពេល ៥ ថ្ងៃនេះ បាន​បណ្ដាលឱ្យ​ខូចខាត​ម៉ូតូ ១៨៦ គ្រឿង រថយន្ដ​ធុន​ស្រាល ៤៧ គ្រឿង និង​រថយន្ដ​ធុន​ធ្ងន់ ២​គ្រឿង​។​

​តាម​របាយការណ៍​ដដែល ខេត្ដ​ដែលមាន​ចំនួន​អ្នក​ស្លាប់​ច្រើន​គួរ​ឱ្យ​កត់សម្គាល់នៅក្នុង​ថ្ងៃ​នៃ​ ពិធី​បុណ្យចូលឆ្នាំថ្មី​នេះ រួមមាន ខេត្ដ​កំពង់ចាម ស្លាប់ ១២ នាក់ ខេត្ដ​រតនគិរី ស្លាប់ ៨ នាក់ និង​នៅ​រាជធានី​ភ្នំពេញ ស្លាប់​ចំនួន ៦ នាក់​។​

​របាយការណ៍​ក៏​បាន​បង្ហាញថា មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារការបើកបរ​ល្មើស​ល្បឿន ៦៩​លើក សេព​គ្រឿង​ស្រវឹង ២៩​លើក បើកបរ​ប្រជែង​គ្នា ២១ លើក មិន​គោរព​សិទ្ធ​អាទិភាពចំនួន ៩​លើក មិន​ប្រកាន់​ស្តាំ ៩​លើក បត់​ឆ្វេង​ស្តាំ​មិន​ប្រយ័ត្ន ៦​លើក និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ចំនួន ១​លើក​។​

​ក្នុង​រយៈពេល ៣​ខែ​ដើមឆ្នាំ​២០១៣ គ្រោះថ្នាក់​ចរាចរណ៍បាន​ផ្ដាច់​ជីវិត​មនុស្ស ៥៤០ នាក់ របួសធ្ងន់ ១.១៤៦ នាក់ និង​របួសស្រាល ៧៥១ នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ១.១៦៣ លើក​៕​ ប្រភពពី http://www.cen.com.kh

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រឹត្តិការណ៍បច្ចុប្បន្ន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s