កូរ៉េខាងជើង​ទាមទារ​ឲ្យ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច និង​ព្រមាន​គូ​ជម្លោះ​ឲ្យ​បញ្ឈប់ ល្បែង​សង្គ្រាម​នុយក្លេអ៊ែរ​


 

ក្រុង​ព្យុងយ៉ាង៖ប្រទេស​កូរ៉េខាងជើង ​បា​ន​ប្រ​កា​ស​​ច្រា​ន​ចោ​ល​​ភ្លាមៗ ចំពោះ​សំណើរ​របស់លោក បាន គី​មូ​ន ​អ​គ្គ​លេ​ខា​ធិ​កា​រ​​អ​ង្គ​ការសហប្រជាជាតិ ដែល​សុំ​ឲ្យ​ក្រុង​ព្យុងយ៉ាង វិ​ល​ត្រ​ឡ​ប់​​រ​ក​​តុ​​ច​រចា​អំពី​កម្មវិធី​នុយគ្លេអ៊ែរ ឡើងវិញ ដោយ​ដាក់​លក្ខខណ្ឌ ចំនួន​ពីរ​ចំណុច​គឺ​ទី​១ត្រូវ​ដកចេញ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ និង​ទី​២ត្រូវ​ធានាថា លែងមាន​ការធ្វើ​សមយុទ្ធ​យោធា​រួម​រវាង​កូរ៉េខាងត្បូង និង អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ​។​


អ្នកសង្កេតការណ៍​បាន​វាយតម្លៃថា លក្ខខណ្ឌ​របស់​ក្រុង​ព្យុងយ៉ាង នឹងត្រូវ​ច្រានចោល​ទាំង​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​។ លោក​បាន គី​មូ​ន បាន​ជំរុញ​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៣​ឱ្យ​កូរ៉េខាងជើង ពិចារណា​ដោយ​ភាពស្មោះត្រង់​មួយ​ទៅ លើ​សំណើសុំ​ចរចា​របស់​កូរ៉េខាងត្បូង ទាក់ទង​ទៅនឹង​ផែនការ​ក្នុងពេល​ខាងមុខ​ដែល​បាន​លើកឡើងថា នឹង​បិទ​សួន​ឧស្សាហកម្ម​រួម​កែ​ស៊ុ​ង​។  កូរ៉េខាងជើង​បាន​បិទ​ច្រកចេញចូល ទៅកាន់​តំបន់​សួន​ឧស្សាហកម្ម​កែ​ស៊ុ​ង ដែល​លាតសន្ធឹង​១០​គីឡូម៉ែត្រ ស្ថិតក្នុង​ព្រំដែន​របស់​ប្រទេស​នេះ តាំងពី​ថ្ងៃទី​៣ ខែមេសា​កន្លងមក បន្ទាប់ពី​ភាព​តានតឹង​ខាង​យោធា នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ពុះកញ្ជ្រោល​កាន់តែខ្លាំង​ឡើង ។


លោក បាន គី​មូ​ន បាន​ថ្លែងថា “​ខ្ញុំ​មាន​ជំនឿ​មុតមាំ​ថា ការផ្ដល់​ឱ្យមាន​ផ្លូវ ចរចា​របស់​សាធារណរដ្ឋ​កូរ៉េ​នាពេលនេះ ជា​រឿង​ពិតប្រាកដ ហើយ​សង្ឃឹមថា សាធារណរដ្ឋ​ប្រជាជន​ប្រជាធិបតេយ្យ​កូរ៉េ នឹង​ទទួល​ដោយ​ភាព ស្មោះត្រង់​បំផុត​” ។ ទីក្រុង​សេ​អ៊ូ​ល​បានស្នើ​ឱ្យ មានការ ពិភាក្សាគ្នា​ជាមួយ​កូរ៉េ​ខាង​ដើ​ង​ដើម្បី ស្វែងរក​ដំណោះស្រាយ​ភាពជាប់គាំង​ក្នុង  បញ្ហា​ខាងលើនេះ ដោយសារតែ​កូរ៉េខាងជើង​ភ័យខ្លាច អំពី​កលល្បិច ។ រហូតមកដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៣​នេះ បុគ្គលិក​កូរ៉េខាងត្បូង​សរុប​២០០​នាក់​ប៉ុណ្ណោះ​ដែល កំពុង​ស្ថិតនៅ​សួន​ឧស្សាហកម្ម​កែ​ស៊ុ​ង ។​


កូរ៉េខាងជើង​បាន​ដក​បុគ្គលិក កម្មករ​របស់ខ្លួន​ស​រុ​ប​៥៣.០០០​នាក់ ព្រមទាំង​បញ្ឈប់​សហ​ប្រតិ​ប​ត្ដិ​ការ នៅក្នុង​សួន​ឧស្សាហកម្ម​រួម​នេះ​តាំងពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៣  ។ ពាក់ព័ន្ធ​បញ្ហា​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ នោះ​ផងដែរ សារព័ត៌មាន​រដ្ឋ របស់​កូរ៉េខាងជើង បាន​ផ្សព្វផ្សាយ​ថា នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣​ថា គណកម្មាធិការ​ការពា​រ​ជាតិ​របស់​ទីក្រុង​ព្យុងយ៉ាង បាន​យល់ព្រម​ឈានដល់​ការចរចា​ដើម្បី​ដោះ ស្រាយ​បញ្ហា ប៉ុន្ដែ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេ​អ៊ូ​ល​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព  បង្កហេតុ​របស់​ពួកគេ​ជាមុនសិន ពោលគឺ​អាមេរិក និង​កូរ៉េខាងត្បូង​ត្រូវ​ទទួលស្គាល់​ភាព​គឃ្លើន របស់​ពួកគេ ហើយ​ធានា​អះអាងថា នឹងមិន​ជ្រើស​យក​ល្បែង​សង្គ្រាម​នុយក្លេអ៊ែរ ប្រឆាំង​ជាមួយ​កូរ៉េខាងជើង​នោះទេ ៕ ប្រភពពី ពត៍មានទាន់ហេតុការណ៍

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s