មេ​ទ័ព​កំពូល​ថៃ ជឿ​ជាក់​ថា ICJ កាត់​ក្តី​យ៉ាង​យុត្តិ​ធម៌


 

បាងកក៖ អគ្គមេបញ្ជាការកងទ័ពថៃ សង្ឃឹមថា តុលាការក្រុង ឡាអេ វិនិច្ឆ័យក្តីប្រាសាទព្រះវិហារ ផ្តល់ភាពយុត្តិធម៌ទាំងពីរភាគី ខណៈដែរស្ថានការណ៍ នៅតំបន់ព្រំដែន មានសភាពស្ងប់ស្ងាត់ធម្មតា។

យោងតាមគេហទំព័រ INN ចេញផ្សាយនៅថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា ឧត្តមសេនីយ៍ ថាណាស័ក្តិ បដិម៉ាប៉ាកន អគ្គមេបញ្ជាការកងទ័ពថៃ បានផ្តល់កិច្ចសម្ភាសន៍ ករណីការតតាំងក្តី ប្រាសាទព្រះវិហារថៃកម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា ស្ថាប័នកងទ័ពបានផ្តល់ កិច្ចសហការជាមួយសា្ថប័នពាក់ព័ន្ធ ក្នុងការផ្តល់នូវ ទិន្នន័យឯកសារ និងភស្តុតាងពាក់ព័ន្ធ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹង ចំពោះការតតាំងក្តីប្រាសាទព្រះវិហារ។

លោក ថាណាស័ក្តិ បានថ្លែងថា យើងជឿជាក់យ៉ាងមុតមាំ ចំពោះការវិនិច្ឆ័យរបស់ ICJ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ប្រកបដោយហេតុផល ត្រឹមត្រុវតាមផ្លូវច្បាប់ ខណៈដែរក្រុមការងារថៃ បានបង្ហាញអស់ពីសមត្ថភាព ក្នុងការបកស្រាយផ្ទាល់មាត់ នៅចំពោះមុខតុលាការ ICJ រាល់ការចោទប្រកាន់ របស់ភាគីកម្ពុជា។ទន្ទឹមគ្នានេះដែរ ស្ថានការណ៍ នៅតំបន់ព្រំដែនប្រាសាទព្រះវិហារ មានសភាពស្ងប់ស្ងាត់ជាធម្មតា ចំណែកទំនាក់ទំនងរវាង យោធាទាំងពីរប្រទេស មានភាពល្អប្រសើរដដែល៕ប្រភពពី ពត៍មានទាន់ហេតុការណ៍

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s