របាយការណ៍​ដ៏​គួរអោយ​ខ្វាយខ្វល់​របស់​មន្ទីរ​Pentagone​ ​ស្តីពី​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​


ស្ថាប័ន​ទាក់ទង​នឹង​មន្ទីរPentagone ​របស់​អាមេរិកមួយ​ ដែល​មាន​ឈ្មោះថា​ Defense Intelligence Agency (DIA) បាន​ច្រលំ​​បង្ហាញ​នូវ​​​របាយការណ៍ដ៏​គួរ​អោយ​ព្រួយ​បារម្ភ​​មួយ​​ដែលខ្លួន​ ​ទើបបាន​រៀបរៀងកាល​ពី​ខែ​មីនា​​កន្លង​ទៅ ស្តីពី​​​​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។ ​ក្នុង​របាយការណ៍​នេះ ស្ថាប័ន DIA ​​បាន​សន្ធិដ្ឋាន​ថា ​កូរ៉េ​ខាង​ជើងអាច​មាន​សមត្ថភាព​បាញ់មីស៊ីល ដែល​​ផ្ទុក​​នូវ​​ក្បាលគ្រាប់​នុយក្លេអ៊ែរ​​។ ខ្លឹមសារ​​នៃ​របាយការណ៍​នេះ​ អាច​នឹង​ធ្វើ​អោ​យស្ថានភាព​នៅ​ឧបទ្វីបកូរ៉េ​កាន់តែ​តានតឹង​ឡើង​ថែម​ទៀត។

ង២

លោក Doug Lamborn ដែល​សមាជិក​មួយ​រូប​នៃ​​ស្ថាប័ន Defense Intelligence Agency របស់​​មន្ទីរ​​Pentagone អាមេរិក​ បាន​ច្រលំ​បង្ហាញ​នូវ​​ខ្លឹមសារនៃ​​​របាយការណ៍​​ដ៏​គួរ​អោយ​ព្រួយ​បារម្ភ​​ មួយ ស្តីពី​​​​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។ ​​

ស្ថាប័ន​​​​ DIA ទើបបាន​រៀបរៀងរបាយការណ៍​នេះ​ ក្នុង​​​ខែ​មីនា​​កន្លង​ទៅ។ យោងតាម​លោក Doug Lamborn ក្នុង​របាយការណ៍​​នេះ ស្ថាប័ន DIA ​​បាន​សន្ធិដ្ឋាន​ថា ​កូរ៉េ​ខាង​ជើងអាច​មាន​សមត្ថភាព​បាញ់មីស៊ីល ដែល​​ផ្ទុក​​នូវ​​ក្បាលគ្រាប់​នុយក្លេអ៊ែរ​​។ ដោយឡែក របាយការណ៍​នេះ​ បាន​​សរសេរ​ថា​ ក្រុងព្យុងយ៉ាង​នៅ​មិនទាន់​មាន​បច្ចេកទេស​គ្រប់គ្រាន់​​នៅ​ឡើយ​ទេ។

លោក Doug Lamborn បានប្រាប់​អោយ​ដឹង​ថា ក្នុង​ផ្នែក​មួយ​នៃ​របាយការណ៍ ស្ថាប័ន​​​​ DIA បាន​ប្រមើលមើល​​ថា កូរ៉េខាង​ជើង​មាន​អាវុធ​នុយក្លេអ៊ែរ ដែលខ្លួន​​​អាចបញ្ចេញ​​ប្រើ​​បាន​តាម​រយៈ​​ការបាញ់​មីស៊ីល ថ្វីដ្បិត​ថា​ការ​គិតទុក​នេះ​​ ​អាច​យក​ជា​​ការ​បាន​តិចតួច​ក្តី។
មូលហេតុ​ដែល​នាំ​អោយ​លោក Doug Lamborn​ ថ្លែង​ប្រាប់​បែបនេះ​ ដោយ​សារ​តែ​ស្ថាប័ន​​​​ DIA ច្រលំ​ដាក់​​ព័ត៌មាន​​នេះ​អោយ​នៅ​​​​​ក្រៅ​​ផ្លូវការ​ គឺ​មិន​​​លាយ​ចូល​ជាមួយ​ព័ត៌មាន​​​​ដែល ស្ថាប័នត្រូវ​​​​​​រក្សាទុក​ជា​ការ​សំងាត់​នោះ​ទេ។
មីស៊ីល​ប្រភេទ​ Scud-B​ របស់​កូរ៉េ​ខាងជើង​
ប៉ុន្តែ​ មន្ទីរ​​​​Pentagone បាន​​​លើកឡើង​ថា ការសន្និដ្ឋាន​ដែល​មាន​ក្នុងផ្នែក​មួយ​​នៃ​របាយការណ៍​នេះ​ គឺ​ជា​ការ​ភ័ន្តច្រលំ។ ហើយ​លោក Chuck Hagel រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អាមេរិក​ក៏បាន​បដិសេធ​ដែរ​ថា ទាំង​កូរ៉េ​ខាងជើង ទាំង​អ៊ីរ៉ង់ នៅ​មិន​ទាន់​មាន​សមត្ថភាពប្រើ​​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​​វាយប្រហារ​ដែនដី​អាមេរិក​នោះ​ទេ។
​​
ទោះយ៉ាងណា​ក្តី​ យោងតាម​ក្រុង​ Washington ខ្លឹមសារ​​​​នៃ​របាយការណ៍​នេះ​​​អាច​នឹង​ធ្វើ​អោយស្ថានភាព​នៅ​ឧបទ្វីបកូរ៉េ​ កាន់តែ​តានតឹង​ឡើង​ថែម​ទៀត ពិសេស​នៅ​ពេល​ដែល​កូរ៉េ​​ខាងជើង​​​បាន​ចល័ត​មីស៊ីល​យ៉ាង​ហោច​ណាស់​ក៏​៥​​ ដើមដែរ​​ កាល​ពី​សប្តាហ៏​កន្លង​ទៅ នៅ​​ឆ្នេរសមុទ្រ​ប៉ែក​ខាង​កើត​របស់​ខ្លួន។ ហើយ​នៅ​ពេល​នេះ ក្រសួងការពារជាតិ​របស់​កូរ៉េ​ខាងត្បូង​ កំពុងតែ​មាន​ការ​សង្ស័យ​លើ​សមត្ថភាពនុយក្លេអ៊ែរ​​​របស់​កូរ៉េ​ខាងជើង។​

នៅ​ចំពោះមុខ​ស្ថានភាព​នេះ ប្រធានាធិបតី​អាមេរិក បាន​​​​ថ្លែង​ថា អាមេរិក​នឹង​ប្រើ​ដំណោះ​ស្រាយ​បែប​ការទូត​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​​ ប៉ុន្តែ​អាមេរិក​សូម​ប្រាប់​ជាមុន​ថា ខ្លួន​នឹង​ប្រើគ្រប់វិធាន​ការ​​ចាំបាច់​ ដើម្បី​​ការពារ​ដែនដី​ខ្លួន ​ព្រមទាំង​បណ្តា​ប្រទេស​ដែល​​ជា​ដៃ​គូ​របស់​អាមេរិក។ ​ចំណែកលោក Ban Ki-moon អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ ក៏​បាន​អំពាវនាវ​អោយ​ប្រទេស​ចិន​ និង​​បណ្តា​​ប្រទេស​ដែល​មាន​ឥទ្ធិពល​លើ​កូរ៉េ​ខាង​ជើង​ អោយជួយ​​​អន្តរាគមន៍ ​ដើម្បី​​​កាត់​បន្ថយ​​​ភាព​តានតឹង​​​ នៅ​ឧបទ្វីបកូរ៉េ៕ប្រភពពី (RFI)

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s