លក្ខខណ្ឌ​​​របស់​​កូរ៉េ​ខាងជើង​​ដើម្បី​ចរចា​ជា​ថ្មី​ជាមួយ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​


ប្រមុខដឹកនាំកូរ៉េខាងជើង Kim Jong-un (កណ្តាល) ត្រួតពិនិត្យកងទ័ព
ប្រមុខដឹកនាំកូរ៉េខាងជើង Kim Jong-un (កណ្តាល) ត្រួតពិនិត្យកងទ័ព

គណៈកម្មការ​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​១៨​មេសា​​នេះ ​បាន​ថ្លែងបញ្ជាក់ថា”​​បើ​​ សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាង​ត្បូង ចង់​​ចរចា​គ្នា​យ៉ាង​​ពិត​ប្រាកដ​នោះ សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាង​ត្បូង ត្រូវ​​សុខចិត្តព្រម​ទទួលយក​​លក្ខខណ្ឌ​ របស់​​​កូរ៉េ​ខាង​ជើង​។

ក៏ប៉ុន្តែ​​ លក្ខខណ្ឌ​កូរ៉េខាង​ជើង​នេះ ច្បាស់​ជា​ត្រូវសេអ៊ូល​និង​វ៉ាស៊ីនតោន​ច្រាន​ចោល​ជា​មិន​ខាន​ ។​ អាមេរិក​ និង កូរ៉េខាងត្បូង នឹង​​​​​នៅតែទាមទារជានិច្ច ​​ឲ្យ​កូរ៉េ​ខាង​ជើង បន្ទន់​ជំហរថែម​ទៀតនៅ​​ក្នុងសំណុំរឿង ​ការ​រំសាយ​នុយក្លេអ៊ែរ។

គូររំលឹកថា ចាប់តាំង​ពី​កូរ៉េ​ខាង​ជើង បាន​បាញ់​សាកល្បង​មីស្ស៊ីល​លើក​ទី​៣​នៅ​ថ្ងៃ​ទី​១២​កុម្ភៈ​មក  អ,ស,ប, បាន​សម្រេចចិត្ត​​ដាក់​ទណ្ឌកម្ម​ថ្មីៗមួយចំនួន0​ទៀត​ប្រឆាំង​កូរ៉េ​​ខាង​ជើង ដែល ជម្រុញ​ឲ្យ​ភាពតាន​តឹង​ ​ឡើងខ្លាំង​​មួយ​កម្រិត​​ទៀត​នៅ​ក្នុង​ឧបទ្វីប​​កូរ៉េ។

គណៈកម្មការ​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង បាន​​អំពាវនាវឲ្យ​ដក​​​ចេញវិញ​ដែរ​ សេចក្តី​​សម្រេច​ចិត្ត​នានា​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​​​នៃ​​ អ,ស,ប ដោយកូរ៉េខាងជើង​យល់ថារឿង​​គួរ​ឲ្យ​អស់​សំណើច។​

មិនតែប៉ុណ្ណោះ គណៈកម្មការ​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង ថែមទាំងបាន​ទាមទារ​ឲ្យ​អាមេរិក ដក​​​ឧបករណ៍នានា ដែល​​អាច​ប្រើប្រាស់​នៅ​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ ចេញ​​ពី​​ឧបទ្វីបកូរ៉េ ​​និង​​ ការ​​សន្យា​លែង​ពឹងផ្អែក​​ជា​រៀង​រហូតដែរ។

ចំណែក​ខាង​កង​ទ័ព​កូរ៉េ​ខាង​ជើង​វិញ ដែល​​​ឡើង​​ចាង​ បាន​ប្រកាស​ដាក់​ឧសានវាទ​ដល់​សេអ៊ូល​​ថា បើ​សេអ៊ូល ពិត​ជា​ចង់​​ជជែក​និង​ចរចា​គ្នាដោយពិតៗ”​ជាមួយ​កូរ៉េ​ខាង​ជើង-​ សេអ៊ូល ​ត្រូវ​តែ​​ហ៊ាន ធ្វើការ​​សុំទោស​ ​ចំពោះ​ រាល់​ទង្វើ​​អរិភាព​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើងដែរ។

ដោយឡែក លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-Hye និង​ប្រមុខ​ការទូត​អាមេរិក​លោក John Kerry ​នៅ​ឱកាស​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ឥសាន្ត​ បាន​គូស​បញ្ជាក់​ទាំង​ពីរ​នាក់​ថា “ការ​ចាប់ផ្តើមចរចាគ្នាជាថ្មី​ អាចនឹង​ប្រព្រឹត្តទៅ​បាន​លុះត្រា​ណា​តែ កូរ៉េ​ខាង​ជើង ផ្លាស់​ប្តូរ​អកប្បកិរិយា​របស់​ខ្លួន​និង​គោរព​​កាត្វកិច្ច​អន្តរជាតិ ជា​អាទិ៍ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​។​

សូមបញ្ជាក់ថា ចាប់តាំងពី​ជាច្រើនសប្តាហ៍កន្លងមកហើយ ដែល​សេអ៊ូល​និង​វ៉ាស៊ីនតោន​ បាន​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ រួមគ្នា​ក្នុង​ទ្រង់ទ្រាយធំ -សមយុទ្ធ​រួម​គ្នា​នេះ ដែល​រាល់​តែ​លើក បាន​ធ្វើ​​ឲ្យ​ព្យុងយ៉ាង មាន​​កំហឹង​ក្រេវក្រោធ​ខ្លាំង​ ពីព្រោះ ​កូរ៉េ​ខាង​ជើង​មើល​ឃើញ​ថា ការ​ធ្វើ​សមយុទ្ធ​នេះ មាន​លក្ខណៈ​ជា​ការ​លុក​លុយ​មួយ​នៅ​ក្នុង​ដែន​ដី​កូរ៉េ​ខាង​ជើង​៕​​​​ប្រភពពី (RFI)

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s