សហរដ្ឋអាមេរិក​ត្រៀម​បើក​ទ្វារ​ចរចា​បើសិន​ព្យុងយ៉ាង​បន្ទន់​ឥរិយាបទ​ច្រើន​


លោកJohn Kerry (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេសជប៉ុន​លោក Fumio Kishida. នៅតូក្យូថ្ងៃទី១៤មេសា២០១៣

ថ្លែងនៅក្នុង​សុន្ទរកថាសហរដ្ឋអាមេរិក បាន​ប្រកាស​ជាថ្មី បើកទ្វារ​ចរចា​ជានិច្ច​ជាមួយ​​​កូរ៉េ​ខាង​ជើង ក៏​ប៉ុន្តែ​​ការ​ចរចា អាចប្រព្រឹត្តទៅបាន​ ក៏អាស្រ័យទាំងស្រុងទៅលើកូរ៉េខាងជើង​ខ្លួនឯង​ដែរ​។ សេចក្តី​ប្រកាស​​របស់​​សហរដ្ឋអាមេរិក​នេះ ​ត្រូវ​​បាន​ប្រព្រឹត្ត​ទៅ​នៅខណៈ​ដែល​ពិភពលោក កំពុង​ព្រួយ​បារម្ភ​​ខ្លាច​ព្យុងយ៉ាង​ធ្វើ​ការ​បាញ់​មីស្ស៊ីល​មួយ​ទៀត​ នៅឱកាស​ប្រារព្ធ​ខួប​កំណើត​របស់​ស្ថាបនិក​​កូរ៉េខាងជើង។​

ថ្លែងនៅក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេសជប៉ុន ដែល​​ជាដំណាក់​ការ​ចុង​ក្រោយ​នៃ​​​ដំណើរ​ទស្សនកិច្ច​​របស់​លោក​ប្រមុខ​ ការទូត​អាមេរិក​នៅ​​អាស៊ី លោក John Kerry ​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទនេះថា “សហរដ្ឋអាមេរិក​នៅ​តែ​បើក​ចំហជានិច្ច​ទទួល​​ចរចា​ជាមួយ​ព្យុងយ៉ាង ​​ប្រកប​ដោយ​​​ភាព​ស្មោះស ​និង​ត្រឹមត្រូវ លើ​បញ្ហា​រំសាយអាវុធ​​នុយក្លេអ៊ែរ ប៉ុន្តែរឿង​ នេះ ​​វា​ក៏​អាស្រ័យ​ទាំងស្រុងទៅ​លើជំហរ​​ព្យុងយ៉ាង​ដែរ”។
មុន​​មក​ដល់​ក្រុងតូក្យូ លោក John Kerry បាន​អញ្ជើញ​ទៅ​កាន់​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​​​ត្បូង​​ដែល​នៅ​ទីនោះ លោក​បាន​ថ្លែង​បញ្ជាក់សា​ជា​ថ្មី អំពី​ជំហរ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​របស់​វ៉ាស៊ីនតោន​​ចំពោះ​សម្ព័ន្ធមិត្ត​​ កូរ៉េ​ខាង​ត្បូង។ ពេលកំពុងស្ថិត​នៅ​ក្រុង​​​ប៉េកាំង ​ លោក​John Kerry បាន​ថ្លែង​ថា « កូរ៉េ​ខាង​ជើង​ បាន​​​គំរាមធ្វើ ​សង្រ្គាម​នុយក្លេអ៊ែរ ប៉ុន្តែ កម្មវិធី​​មីស្ស៊ីល​នេះ  ពុំ​គ្រាន់តែ គំរាម​​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ​ទេ ក៏​​ប៉ុន្តែ ក៏​ជា​ហានិភ័យ​ ​ចំពោះ​​ពលរដ្ឋ​កូរ៉េខាងជើង​ខ្លួន​ឯង​ដែរ។ ទន្ទឹមនេះ ​លោក John Kerry  ​បាន​អំពាវនាវ​ ឲ្យ​ព្យុងយ៉ាង បន្ទន់​ឥរិយាបថ ​ឲ្យ​ច្រើន ដើម្បី​បង្ហាញថា កូរ៉េ​ខាងជើង​ឲ្យ​តម្លៃ​ការ​សន្យា​​ ​ ការគោរព​ច្បាប់​និង​បទដ្ឋានសុវត្តិភាព​អន្តរជាតិ​ »។
លោកJohn Kerry (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេសជប៉ុន​លោក Fumio Kishida. នៅតូក្យូថ្ងៃទី១៤មេសា២០១៣
គួររំលឹកថា វ៉ាស៊ីនតោន ធ្លាប់បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា «  ខ្លួន​នឹង​ចរចា​ជាមួយ​​ព្យុងយ៉ាង​​​​តែ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ កិច្ចចរចានានា​ស្តីពី​ការរំសាយនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង ​ដែល​​ចូលរួមដោយ​៦​ប្រទេស​-គឺ កូរ៉ទាំងពីរ-សហរដ្ឋ​អាមេរិក ចិន​ ជប៉ុន​និង​រុស្ស៊ី។​

នៅឯ​ព្យុងយ៉ាង​វិញ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន នៅថ្ងៃចន្ទ​១៥​មេសា​នេះ បាន​អញ្ជើញ​ទៅកាន់ មតចេតិយ​ដែលគេ​ដាក់​ដំកល់​រក្សា​សាកសព​របស់​អតីត​ប្រមុខ​ដឹក​នាំ​​កូរ៉េ​ខាង ​ជើង​ទាំង​ពីរ​រូប គឺ គីមជុងអ៊ីល​ដែល​ជា​ឪពុក​និង​គីម​អ៊ីលស៊ុង​ជា​ជីតា​​និង​ជាស្ថាបនិក​នៃ​ ប្រទេស​កូរ៉េ​ខាងជើង៕ប្រភពពី (RFI)

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s