អ្នកវិភាគ​គិត​ថា​គណបក្ស​សង្រ្គោះ​ជាតិ​នឹងមានការ​ឈាន​ឡើង


លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នកវិភាគឯក​រាជ្យ​លោក​បណ្ឌិត​​ ឡៅ ម៉ុងហៃ​ អ្នកវិភាគឯក​រាជ្យ​
ភ្នំពេញ​៖ គណបក្ស​សង្គ្រោះជាតិ​ដែល​ទើប​បង្កើត​ឡើង​ដោយ​គណបក្ស​សម​ រង្ស៊ី​ និង​ គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​បាន​គេ​ធ្វើការ​ទស្សន៍ទាយ​ថា​នឹង​ទទួល​បាន​អាសនៈ ​បន្ថែម​ទៀត​សម្រាប់​ការបោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ខែកក្កដា​ខាង​ មុន​នេះ​ក៏​ប៉ុន្តែ​នៅ​តែមិន​ទាន់​អាច​យក​ឈ្នះ​គណបក្ស​គ្រប់គ្រង​អំណាច​របស់ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ទេ។​
ការ​ទស្សន៍ទាយ​អំពី​ការ​កើន​ឡើង​សន្លឹក​ឆ្នោត​នេះ​បាន​កើត​មាន​ឡើង​តាម​រយៈ​ ពីការមើលឃើញ​នៃ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ជាង​១ម៉ឺន​នាក់​នៅថ្ងៃ​សមាជ​ របស់​គណបក្ស​សង្គ្រោះជាតិ​ជាលើក​ដំបូង​ដែល​បានបិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ អាទិត្យ​សប្តាហ៍​មុន។​
ក្រុម​អ្នក​ចូលរួម​ដែល​បាន​ពាក់​អាវនិង​មួកដែលមាន​ស្លាក​សញ្ញា​របស់​គណបក្ស​ បាន​ឈរ​ពេញប្រៀប​នៅ​ក្រោមតង់សំពត់​កៅស៊ូ​ហើយ​ខ្លះ​បាន​អង្គុយ​ក្រោមដើម​ឈើ​ និង​ឈរ​នៅកណ្តាល​វាល​ក្រោម​កំដៅថ្ងៃ​ក្តៅហួត​ហែង​ដើម្បី​ស្តាប់​លទ្ធផល​សមាជ ​ថ្នាក់​ជាតិ​របស់​គណបក្ស។​
យោង​តាម​លទ្ធផល​សមាជ​កាលពី​សប្តាហ៍​មុន​បាន​សម្រេច​តែងតាំង​លោក​សម រង្ស៊ី​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ឯ​ប្រទេស​បារាំង​ត្រូវបាន​តែងតាំង​ ជាប្រធាន​គណបក្ស​សង្គ្រោះជាតិ​និង​ជាបេក្ខភាព​នាយក​រដ្ឋមន្ត្រី។ ចំណែក​លោក​កឹម សុខា​ត្រូវ​បាន​គណបក្ស​នេះតែង​តាំង​ជា​អនុប្រធាន​គណបក្ស​និង​ជា​បេក្ខភាព​ ប្រធាន​រដ្ឋសភា​ប្រសិន​បើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត។​
លោក​យឹម សុវណ្ណ​នាយក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជាអ្នក​នាំពាក្យ​គណបក្ស​ បាន​និយាយ​ថា​គណបក្ស​របស់​លោក​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ដ៏ច្រើន​លើស​លប់​ នៅថ្ងៃ​បោះឆ្នោត។​
លោក​បាន​និយាយ​ថា​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ចង់​ឱ្យមាន​ការ​ ផ្លាស់​ប្តូរ​ដើម្បី​ឱ្យ​ប្រទេស​ងើប​ចេញ​ពី​ភាព​ក្រីក្រ​ដែល​ដឹកនាំ​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ។​
«ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​អស់ជំនឿ​មក​លើ​គណបក្ស​ប្រជាជន​ពីព្រោះ​មិនអាច​លើក​ កម្ពស់​ជីវភាព​របស់​គាត់​បាន។ យើង​ឃើញ​ហើយ​ថា​មនុស្ស​រាប់​ម៉ឺន​រាប់​លាន​នាក់​ដែល​រស់​ក្រោម​បន្ទាត់​នៃ​ ភាពក្រី​ក្រ​ កម្មករ​កម្មការីនី​រស់​នៅ​ភាព​ត្រដាប​ត្រដួស​ជាមួយ​នឹង​ប្រាក់ខែ​តិច​តួច​ មន្ត្រី​រាជការ​ ប៉ូលិស​ ទាហាន​ ក៏​មិនអាច​ដំឡើង​ប្រាក់​ខែជូន​គាត់​ហូបរស់​នៅសេចក្តីថ្លៃ​ថ្នូរ​បាន»។​
គណបក្ស​សម រង្ស៊ី ​កាល​ពី​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទីបួន​ទទួល​បាន​២៦​អាសនៈ​ គណបក្ស​ សិទ្ធិ​មនុស្ស​ទទួល​បាន​៣​អសនៈ​ ចំណែក​ឯគណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​ត្រួតត្រា​ប្រទេស​អស់​រយៈពេល​ជាង៣០ឆ្នាំ​បានទទួល​បាន​៩០​អាសនៈ។​
លោក​ផៃ ស៊ីផាន​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ និយាយ​ថា​សំឡេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​មាន​ការ​ប្រែប្រួល​ក៏​ ប៉ុន្តែនៅ​មិន​អាច​ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ។​
លោក​បាន​និយាយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​មាន​ការពិសោធន៍​នៅក្នុង​ ការងារ​នយោបាយ​ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ហើយ​នយោបាយ​ក្នុង​ស្រុក​ គណបក្ស​នេះ​គ្រាន់តែ​សន្យា​ជាមួយ​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​ដែល​មិន​អាច​ ទាក់ទាញប្រជាប្រីយ៍ភាព​ពីអ្នក​គាំទ្រ​បាន​ទេ។​
«មិនមែន​ជា​គណបក្ស​ដែលជា​សមិទ្ធិផល​ឱ្យ​ឃើញ​នឹង​ភ្នែក។ នេះ​ជា​សមត្ថភាព​របស់​ពួកយើង​ ការ​បង្ហាញ​គ្រាន់តែ​ជា​យុទ្ធនាការ​ពិពណ៌​នោះ​ទេ​មិនមែន​ជា​យុទ្ធនាការ​មួយ​ បង្ហាញ​ពី​សមិទ្ធិផល​ដូច​គណបក្ស​ប្រជាជន​បាន​បង្ហាញ​នឹង​បាន​បង្ហាញ​ជូន​ មហាជន​ឃើញជាក់​ស្តែង»។​
លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នកវិភាគឯក​រាជ្យ​មួយ​រូប​បាន​និយាយ​ថា​គណបក្ស​សង្គ្រោះជាតិ​លោក​មើល​ឃើញ​ ពី​កត្តា​ពីរ​ដែល​ធ្វើ​ឱ្យ​គណបក្ស​នេះ​មាន​ប្រជាប្រីយ៍ភាព​គឺ​ការរៀបចំ​គោល​ នយោបាយ​បាន​ត្រឹមត្រូវ​ដែល​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​ការពារខ្លួន​ជាពិសេស ​អំពីរឿង​ប្រាក់​បៀវត្សរ៍​និង​ប្រាក់​សោធន​និវត្តន៍​សម្រាប់​មនុស្ស​ចាស់។​

លោក​បាន​និយាយ​ថា​ការគាំទ្រពី​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើស​លុប​នេះ​គឺជា​ សេចក្តី​សង្ឃឹម​មួយ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បាន​កើន​ឡើង​អាសនៈ​របស់​ ខ្លួន​នៅថ្ងៃ​បោះឆ្នោត។​
«​ការរៀប​ចំហាក់បី​ដូច​ជាមាន​បរិយាកាស​បើក​ទូលាយ​ជាង​មុន​ម្ល៉ោះ​ហើយ​មាន​ លទ្ធភាព​ទូទាំង​ប្រទេស​ហើយ​ទន្ទឹម​ហ្នឹងដែរ​ក៏​មាន​ការគាបសង្កត់​ពីខាង​ ក្រៅមក​ទៅលើ​រដ្ឋាភិបាល​ឱ្យរៀប​ចំ​ការបោះឆ្នោត​ឱ្យមាន​លក្ខណៈ​សេរី​និង​ យុត្តិធម៌»។​
ប្រទេស​កម្ពុជាគ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជា​សាកល​ដើម្បីជ្រើស​រើស​ សមាជិក​សភា​តំណាង​រាស្ត្រ​អាណត្តិទី​៥​ហើយ​យ៉ាងតិច​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ជាង​៩លាន​នាក់​បានចុះ​ឈ្មោះ​បោះឆ្នោត​រួចជា​ស្រេច៕ប្រភពពី វិទ្យុ VOA

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s