មនុស្ស​១៥​នាក់​ពុល​ត្រី​កំពត​ស្លាប់​២​នាក់ និង​ធ្ងន់ធ្ងរ​១៣​នាក់​


សូមបងប្អូនបរិភោគ ប្រយ័ត្នឲ្យមែនទែនណា

M20-P-full

កំពង់ឆ្នាំង ​៖​ ត្រី​កំពត​ជា​ប្រភេទ​ត្រី​ទឹកសាប​ដែល​ប្រជាពលរដ្ឋ​យក​ទៅ​បរិភោគ​នោះ​ បាន​ស្លាប់​ចំនួន​២​នាក់ និង​១៣​នាក់​ផ្សេងទៀត មាន​អាការៈ​ធ្ងន់ធ្ងរ ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​កាលពី​យប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣ នៅ​ភូមិ​ព្រៃ​គ្រី​ត្បូង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង។

បើ ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក ម៉ែន សំអាត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជល​គី​រី​បាន​ថ្លែង​ថា បុរស​ដែល​ស្លាប់​មាន​២​នាក់​ទី​១​ឈ្មោះ​ខែង សំអាត អាយុ​៤៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ឈន ឈី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។ ឯ​អ្នក​ពុល​ធ្ងន់ធ្ងរ​មាន​ចំនួន​១៣​នាក់។

លោក ម៉ែន សំអាត បញ្ជាក់​ថា បុរស​២​នាក់​ដែល​ពុល​ត្រី​កំពត​ស្លាប់​នោះ​មាន​ជីវភាព​ក្រីក្រ ហើយ​នៅ​ថ្ងៃ​កើតហេតុ​នោះ​ឈ្មោះ ខែង សំអាត បាន​ទៅ​បែ​ច​ថ្លុក ហើយ​ចាប់​ត្រី​កំពត​ប៉ុនៗ​មេដៃ​យកមក​ស្ល​បង់​ជី​ស្លឹកគ្រៃ​ផឹកស៊ី​ជុំគ្នា​ ពេល​អាហារ​ថ្ងៃត្រង់​។ លោក​បន្តថា លុះ​ប្រមាណ​ជា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​អ្នក​ទាំងនោះ​អង្គុយ​ជុំគ្នា​បន្ត​ ផឹកស៊ី​បន្តទៀត​ស្រាប់តែ​ដល់​ព្រលប់​ស្ថានភាព​ត្រី​កំពត​ចាប់ផ្ដើម​ពុល​ធ្វើ ​ឲ្យ​អ្នក​បរិភោគ​មាន​អាកា​រៈ​ធីងធោង​ក្អួតចង្អោរ​ខ្លាំង​ឡើងៗ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់​ផងដែរ។

លោក យិន សា​វេន អភិបាលស្រុក​ជល​គិរី បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា ដោយ​មនុស្ស​២​នាក់​មាន​អាការ​ធ្ងន់ធ្ងរ​ពេក​នោះ បាន​ស្លាប់ នៅ​មណ្ឌល​សុខភាព​ស្រុក​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់​(​ឈ្មោះ ឈន ឈី​) និង ​ម្នាក់ទៀត​ឈ្មោះ ខែង សំអាត បាន​ស្លាប់​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់ ចំណែក​១២​នាក់​ទៀត​មាន​អាកា​រៈ​ធ្ងន់ បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​នៅ​ម៉ោង​១ រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២០ តាម​កាណូត និង​ម្នាក់ទៀត​បញ្ជូន​តាមផ្លូវ​ទៅ​មន្ទីរពេទ្យ​កំពង់ចាម​តាម​សំណូមពរ​របស់​ ក្រុមគ្រួសារ។

លោក យិន សា​វេន បន្ត​ថា​ក្នុងចំណោម​មនុស្ស​១៣​នាក់​មាន​ជាតិពុល​ធ្វើទុក្ខ​ធ្ងន់​នេះ មាន​ស្ត្រី​៤​នាក់ និង​ក្មេង​៤​នាក់។

លោក ​យិន សា​វេន បាន​សំដែង​ការ​សោកស្ដាយ ថា​អាជ្ញាធរ​ស្រុក​បាន​ខិតខំ​ជួយ​អស់ពី​លទ្ធភាព និង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​បញ្ជូន​អ្នកជំងឺ​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ ប៉ុន្តែ​នៅតែ​ប្រជាពលរដ្ឋ​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម៕ប្រភពពី កម្ពុជាថ្មី

​កង​ចេស្ដា​

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រឹត្តិការណ៍បច្ចុប្បន្ន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s