សូមមើល ស្ថានភាព​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ


បើ​ទោះ​បី​ជា​តំណាង​ប្រទេស​កម្ពុជា និង​ថៃ បាន​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ ជុំវិញ​ជម្លោះ​ដី​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ ខ្លះ នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ កងទ័ព​ទាំង​ពីរ​កើត​ឡើង។
ទាហាន​ខ្មែរ ព្រះវិហារ ៣០៥

ក្រុម​ប៉ូលិស និង​ឆ្មាំ​ការពារ​ប្រាសាទ​ព្រះវិហារ កំពុង​ឆ្លុះ​កែវយឹត ដើម្បី​មើល​សកម្មភាព​ទាហាន​ថៃ ដែល​នៅ​ទល់​មុខ​គ្នា​ជាប់​បន្ទាត់​ព្រំដែន កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៣។

RFA/Hang Savyouth

កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ បាន​ដក​ស្រង់​យក​ការ​ស្ទង់​មតិ​របស់​សកលវិទ្យាល័យ​មួយ ដែល​បង្ហាញ​ថា ប្រជាពលរដ្ឋ​ថៃ ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​ទៀត រវាង​យោធា​ខ្មែរ-ថៃ ដោយសារ​ជម្លោះ​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជិត​ប្រាសាទ​ព្រះវិហារ។

តើ​ស្ថានភាព​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ រហូត​មក​ដល់​ពេល​នេះ មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ឬ​ទេ?

មេ​បញ្ជា​ការ​យោធា​ខ្មែរ ដែល​គ្រប់គ្រង​កងទ័ព​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា ទាហាន​ខ្មែរ នៅ​តែ​ប្រុង​ប្រយ័ត្ន ដើម្បី​ឆ្លើយ​តប​នឹង​សង្គ្រាម បើ​ទោះ​បី​ស្ថានការណ៍​កងទ័ព​ខ្មែរ-ថៃ នៅ​តាម​ព្រំដែន​ទល់​មុខ​គ្នា​ស្ងប់ស្ងាត់​ក៏ដោយ។

ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី១៥ មេសា ដែល​តំណាង​ប្រទេស​កម្ពុជា និង​ថៃ បាន​ឡើង​ទៅ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) អំពី​បញ្ហា​ជម្លោះ​ដី​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ធ្វើ​ឱ្យ​កងទ័ព​ទាំង​សង​ខាង​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​នៅ​តាម​បន្ទាត់​ ព្រំដែន ក៏ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី២០ ខែ​មេសា មិន​ទាន់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ណា​មួយ​នៅ​ឡើយ​ទេ។

មេ​បញ្ជា​ការ​កង​យោធពល​ខេមរភូមិន្ទ​នៃ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ទទួល​បន្ទុក​ការពារ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹក។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី២០ ខែ​មេសា ថា កងទ័ព​ខ្មែរ-ថៃ ដែល​នៅ​ទល់​មុខ​គ្នា​តាម​ព្រំដែន នៅ​តែ​ទាក់ទង​គ្នា​ប្រចាំ​ថ្ងៃ​ជា​ធម្មតា​នៅ​ឡើយ មិន​ទាន់​មាន​ស្ថានការណ៍​ខុស​ប្លែក​ពី​ធម្មតា​ទេ៖ «នៅ​ពី​មុខ​វា​ហ្នឹង​ វា​ដដែលៗ​គ្មាន​អ្វី​ទេ។ បើ​ខាង​ក្នុង ខ្ញុំ​ក្ដាប់​អត់​បាន​ទេ តែ​ធម្មតា​ទេ​ទូទៅ។ ជួប​គ្នា​ធម្មតា​ទេ ទំនាក់ទំនង​គ្នា​អាច​១​អាទិត្យ កន្លះ​ខែ ឬ​មួយ​ខែ​ម្ដង ជួប​គ្នា​តែ​ប៉ុណ្ណឹង ដើម្បី​សហការ​ព្រំដែន​អត់​មាន​អ្វី​ទេ»

ទាហាន​នៅ​ព្រះវិហារ081408
ទាហាន​ខ្មែរ​នៅ​ព្រះវិហារ

ទោះ​យ៉ាង​ណា នៅ​តាម​មូលដ្ឋាន​យោធា​មួយ​ចំនួន​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​កង​ទាហាន​ខ្លះ​បាន​ចាប់​ផ្ដើម​រៀបចំ​លេណដ្ឋាន​ជា​ថ្មី​ឡើង​វិញ។

ទាហាន​ខ្មែរ​មួយ​រូប​នៅ​តំបន់​ភ្នំ​ត្រប់ ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ខាង​លិច​ឆៀង​ខាង​ជើង​ពី​ប្រាសាទ​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា ទាហាន​ខ្មែរ​ទី​នោះ​បាន​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន បើ​ទោះ​បី​ជា​ទាហាន​ថៃ ស្ងប់ស្ងាត់​ក៏ដោយ៖ «ម្សិលមិញ ពួក​យើង​គ្រាន់​តែ​ឡើង​ទៅ​លើ​ហ្នឹង ឱ្យ​ពួក​យើង​ធ្វើ​លេណដ្ឋាន បើ​ថា​ពួក​វា​អត់​មាត់​អត់​អី​ទេ គឺ​វា​សម្ងំ។ សភាពការណ៍​ធម្មតា​នឹង​ហ្ន៎​ធម្មតា​ទេ។ ថ្ងៃ​សៅរ៍ គឺ​យើង​ណាត់ កូក​គ្នា​មក​ជួប​គ្នា​ចរចា​និយាយ​ពី​រឿង​មិន​ឱ្យ​ចង់​មាន​សង្គ្រាម​ជាមួយ​ គ្នា​ដែរ ពួក​ទាហាន​ថៃ នោះ»

កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ក្នុង​ប្រទេស​ថៃ ដែល​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី២០ ខែ​មេសា បាន​និយាយ​ថា ប្រជាពលរដ្ឋ​ថៃ ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​ស្ទង់​មតិ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សង្គ្រាម ដែល​អាច​កើត​ឡើង​ដោយសារ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ សាកលវិទ្យាល័យ​មួយ​ឈ្មោះ អាបាក (Abac) បាន​បញ្ជាក់​ថា គេ​បាន​ដឹង​ការ​ព្រួយ​បារម្ភ​នេះ​តាម​រយៈ​ការ​ស្ទង់​មតិ​ពី​មនុស្ស​វ័យ​ ក្មេង​អាយុ ១៨​ឆ្នាំ ចំនួន​ជាង ២.២៣០​នាក់ ពី​បណ្ដា​ខេត្ត​១៧ នៅ​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី១៥ រហូត​ដល់​ថ្ងៃ​ទី១៩ ខែ​មេសា កន្លង​ទៅ។

ចំនួន ៤៧,៤% នៃ​អ្នក​ដែល​បាន​ស្ទង់​មតិ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​បញ្ហា​ជម្លោះ​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជិត​ប្រាសាទ​ព្រះវិហារ នោះ​ថា គឺ​ជា​គន្លឹះ​នៃ​សង្គ្រាម​រវាង​កម្ពុជា-ថៃ ហើយ​មាន​តែ ២៧,៦% នៃ​អ្នក​ស្ទង់​មតិ​ទេ​ដែល​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​តិចតួច​អំពី​ សង្គ្រាម ក្នុង​រឿង​ជម្លោះ​ព្រំដែន និង​អ្នក​ខ្លះ​ទៀត​មិន​បារម្ភ​អ្វី​ទាល់​តែ​សោះ​នោះ៕ប្រភពពី​ វិទ្យុអាស៊ីសេរី (RFA)

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s