ស្តេច​ពស់​ពិស​ចំណាយ​២៣​ឆ្នាំ​ចាក់​ជាតិ​ពុល​ចូល​ខ្លួន


130411_20b

ជនជាតិ​អាមេរិក ស្ទីវ ឡូដវីន ​វ័យ ៤២​ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុរស​ស្តេច​ពិស​​​។

ក្រុង​ញូវយ៉កៈ លោក ស្ទីវ ឡូដវីន មាន​វ័យ ៤២​ឆ្នាំ មក​ពី​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «បុរស​ស្តេច​ពិស»​នៅ​លើ​ពិភពលោក។ គាត់​តែង​តែ​ប្រមូល​យក​ពិស​សត្វ​ពស់​នានា​មក​ចាក់​បញ្ចូល​ក្នុង​សព៌ាង្គកាយ ខ្លួន​ជា​រឿយៗ។ ដោយ​សារ​តែ​លោក​មាន​ជំនឿ​ថា ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​មេរោគ​និង​ជួយ​ បន្សាំ​ខ្លួន​របស់​គាត់​ទៅ​នឹង​ជាតិ​ពិស​នានា​គ្រប់​ប្រភេទ។

រៀង​រាល់​ឆ្នាំ​ទិន្នន័យ​បង្ហាញ​ថា មនុស្ស​ស្លាប់​ចំនួន​ប្រមាណ​ជា​១០​ម៉ឺន​នាក់ ដោយ​សារ​តែ​ពស់​ពិស ចឹក​ស្លាប់ និង​ចំនួន ២៥ ម៉ឺន​នាក់ ត្រូវ​រង​នូវ​ពិការភាព។ តែ​សម្រាប់​រូប លោក ស្ទីវ ឡូដវីន វិញ​ហាក់​ដូច​ជា​មិន​ញញើត​នឹង​ក្តី​មរណា​ដោយ​ពិស​ពស់​នេះ​សោះ​ឡើយ។

រយៈ​ពេល​២៣​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​រៀង​រាល់​សប្តាហ៍ លោក ស្ទីវ ឡូដវីន បាន​សន្សំ​យក​ពិស​ពស់​មក​ចាក់​ក្នុង​ខ្លួន​គាត់​ជានិច្ច​ទោះ​បី​ជា​លោក​បាន​ ឮ​ល្បី​ថា មាន​ពស់​ណា​មាន​ពិស​ខ្លាំង​នៅ​លើ​លោក​ក៏​ដោយ គឺ​គាត់​នៅ​តែ​ហ៊ាន​ប្រថុយ​ដែរ។

ទោះ​ជា​ខ្លួន​មាន​អំណោយ​ផល​ក្លាយ​ជា​ស្តេច​ពិស​ក្ដី ក៏​លោក ស្ទីវ ឡូដវីន ជា​អ្នក​ជំនាញ​ជីវវិទ្យា​ផ្នែក​ល្មូន បាន​ព្រមាន​មនុស្ស​ទូទៅ​កុំ​ព្យាយាម​យក​តម្រាប់​តាម​លោក ព្រោះ​ការ​លេង​ល្បែង​ជាមួយ​នឹង​ពិស​ពស់​នេះ​មាន​គ្រោះ​ថ្នាក់ និង​ប្រថុយ​ប្រថាន​ខ្លាំង​ណាស់​ដល់​ជីវិត៕ ប្រភពពី ភ្នំពេញប៉ុស្តិ៍

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងប្លែកៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s