បារាំង​​នឹង​ក្លាយ​ជា​​ប្រទេស​​ទី​​១៤​​លើ​លោក​​ដែល​​បង្កើត​​អោយ​មាន​ច្បាប់​​​អាពាហ៍ពិពាហ៍​ភេទ​​ដូចគ្នា​


បារាំង​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ទី​១៤​ក្នុង​ពិភពលោក​ដែល​បង្កើត​ ច្បាប់​ឲ្យ​មាន​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ប្រសិន​បើ​គម្រោង​ច្បាប់​នេះ​ទទួល​បាន​ការ​គាំទ្រ​ភាគ​ច្រើន​ ក្នុង​​រដ្ឋសភា​បារាំង​នៅ​រសៀល​ថ្ងៃ​នេះ។ ក៏​ប៉ុន្តែ​ គម្រោង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​ ប្រហែល​ជា​មិន​ទាន់​​អាច​បញ្ចប់​បាន​ជា​ស្ថាពរ​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​មាន​ការ​ប្រមូល​ផ្តុំ​យ៉ាង​កុះករ​និង​យ៉ាង​សកម្ម​ពី​សំណាក់​​ ក្រុម​អ្នក​ប្រឆាំង​ទៅ​នឹង​ការ​រៀប​អាពាហ៍ពិពាហ៍​អ្នក​មាន​ភេទ​ដូច​គ្នា​ នេះ។

បាតុករ​ប្រឆាំង​នឹង​​គំរោង​ច្បាប់​អាពាហ៍ពិពាហ៍​ភេទដូច​គ្នា នៅ​ក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃ​ទី​២១ មេសា​

បាតុករ​ប្រឆាំង​នឹង​​គំរោង​ច្បាប់​អាពាហ៍ពិពាហ៍​ភេទដូច​គ្នា នៅ​ក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃ​ទី​២១ មេសា​

 

តាម​ការ​គ្រោង​ទុក​ នៅ​ថ្ងៃ​អង្គារ​នេះ គម្រោង​ច្បាប់​ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា “អាពាហ៍ពិពាហ៍​សំរាប់​ទាំង​ អស់​គ្នា”​ ដែល​រាប់​បញ្ចូល​ទាំង​អាពាហ៍ពិពាហ៍​​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ផង​នោះ ​ នឹង​ត្រូវ​បាន​លើក​ឡើង​ក្នុង​រដ្ឋ​សភា​ដើម្បី​ឲ្យ​អ្នក​តំណាង​រាស្រ្ត​ បោះឆ្នោត​អនុម័ត​នៅ​រវាង​ម៉ោង​១៥​ ក្នុង​ស្រុក។

មុន​នឹង​ដល់​ដំណាក់​កាល​នេះ គម្រោង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ដែល​នាំ​មុខ​ដោយ​គណបក្ស​ឆ្វេង​និយម​របស់​ លោក​ប្រធានាធិបតី​ បារាំង​ ហ្វ្រង់ស័រ​ ហូឡង់​ នេះ​ ត្រូវ​បាន​សមាជិក​រដ្ឋសភា​លើក​ឡើង​ដើម្បី​ពិភាក្សា​តទល់​គ្នា​យ៉ាង​ ផុសផុល​​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយ​។

ទោះ​ជា​មាន​បញ្ហា​ដ៏​ចម្រូង​ចម្រាស​នេះ​ក៍​ដោយ ក៏​គម្រោង​ច្បាប់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទំនង​ជា​នឹង​ត្រូវ​បាន​រដ្ឋ​ សភា​​បារាំង​បោះ​ឆ្នោត​អនុម័ត​ ដោយ​យោង​ទៅលើ ការ​ពិភាក្សា​ម្តង​រួច​មក​ហើយ កាល​ពី​ខែ​កុម្ភៈ​​នៅ​រដ្ឋសភា​ ដែល​កាល​នោះ​អ្នក​តំណាង​រាស្រ្ត​បាន​បោះ​ឆ្នោត​គាំទ្រ​ចំនួន​៣២៩​សម្លេង​  ទល់​នឹង​២២៩​ប្រឆាំង។

អ្នក​តំណាង​រាស្រ្ត​មួយ​ចំនួន​មក​ពី​ខាង​គណបក្ស​ស្តាំ​និយម​ហៅ​កាត់​ថា​ UMP​ បាន​ប្រកាស​ថា​ប្រសិន​បើ​គណបក្ស​របស់​ខ្លួន​ត្រលប់​មក​គ្រប់​គ្រង​ រដ្ឋាភិបាល​វិញ​នោះ​ ខ្លួន​ប្រាកដ​ជា​នឹង​លុប​ចោល​នូវ​ច្បាប់​នេះ​ជាក់​ជា​មិន​ខាន។

នៅ​ក្រៅ​រដ្ឋសភា​វិញ ក្រុម​អ្នក​គាំទ្រ​និង​អ្នក​ប្រឆាំង​នឹង​អាពាហ៍​ពិពាហ៍​នេះ​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ថ្នល់​ដើម្បី​បញ្ចេញ​មតិ​រៀងៗ​ខ្លួន​ តាំង​ពី​ថ្ងៃ​អាទិត្យ​​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ ក្រុម​ទាំង​ពីរ។ រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ​ដែរ​ គេ​ក៏​នៅ​សង្កេត​ឃើញ​មាន​ការ​ធ្វើ​បាតុកម្ម​ជា​ហូរ​ហែ​ផង​ដែរ​នៅ​តាម​បណ្តា​ ទីក្រុង​នានា​នៃ​ប្រទេស​បារាំង។

វត្តមាន​កំលាំង​នគរបាល​ត្រូវ​បាន​ពង្រឹង​នៅ​តាម​សង្កាត់​ជា​ច្រើន​ដែល​មាន​ វត្តមាន​សហគមន៍​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ក្នុង​រដ្ឋធានី​ប៉ារីស​ បន្ទាប់​ពី​ការ​កើត​មាន​​អំពើ​ហិង្សា​មួយ​ចំនួន​ដែល​សង្ស័យ​ទាក់​ទង​ទៅ​នឹង​ ការ​ខ្វែង​គំនិត​គ្នា​ក្នុង​បញ្ហា​នេះ។

លើស​ពី​នេះ​ទៅ​ទៀត ប្រធាន​រដ្ឋសភា​បារាំង​គឺ លោក ក្លូដ បារតូឡូន (Claude Bartolone)​បាន​ទទួល​លិខិត​អនាមិក​មួយ​ដែល​ក្នុង​នោះ​មាន​ផ្ទុក​នូវ​រំសេវ​ និង​សំបុត្រ​គំរាម​កំហែង​មួយ​ច្បាប់​ដើម្បី​ស្នើ​ឲ្យ​ពន្យារ​ពេល​បោះឆ្នោត​ លើ​ពង្រាង​ច្បាប់​អាពាហ៍​ពិពាហ៍​រវាង​អ្នក​មាន​ភេទ​ដូច​គ្នា​នេះ។

ប្រសិន​បើ​គម្រោង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​មែន​នោះ​ ច្បាប់​នេះ​នឹង​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​ដោយ​លោក​ប្រធានាធិបតី​ បារាំង​ បន្ទាប់​ពី​ការ​សំរេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។ ​ការ​ចូល​ជា​ធរ​មាន​នៃ​ច្បាប់​នេះ នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​ជោគជ័យ​របស់​លោក​ប្រមុខ​រដ្ឋ​បារាំង​រូប​នេះ​ដែល ​បាន​សន្យា​​នៅ​​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ កាល​ពី​ឆ្នាំ​២០១២ ពិសេស​ខណៈ​​ដែល​ប្រជាប្រិយភាព​របស់​លោក​កំពុង​ធា្លក់​ចុះ​យ៉ាង​ ខ្លាំងនៅពេលនេះ។

ម៉្យាង​វិញ​ទៀត​ ប្រទេស​បារាំង​នឹង​ក្លាយ​ជា​ប្រទេស​ទី​១៤​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​ អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ បន្ទាប់​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក​រួម​មាន​ប្រទេស​ហូឡង់ ប៊ែលហ្ស៊ិក អេស្បាញ ស៊ុយអ៊ែដ អាហ្រ្វិក​ខាងត្បូង និង​នៅ​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក។ប្រភពពី (RFI)

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រឹត្តិការណ៍បច្ចុប្បន្ន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s