អតិផរណា​ដើម​ឆ្នាំ​បាន​កើន​ឡើង​១,៧​ភាគរយ


 

130423_11b

តម្លៃប្រេង​សាំង​ជាកត្តាចម្បងក្នុងការ​ជំរុញ​អតិផរណា​​​។ រូបថត ម៉ៃ វីរៈ​

ភ្នំពេញៈ ទិន្នន័យ​ទទួល​បាន​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ NIS បាន​ឲ្យ​ដឹង​ថា អតិផរណា​របស់​កម្ពុជា​ក្នុង​ខែ​កុម្ភៈ​បាន​កើន​ឡើង​១,៧​ភាគរយ​បើ​ធៀប​នឹង​ខែ ​កុម្ភៈ​កាល​ពី​ឆ្នាំ​២០១២។

ការ​កើន​ឡើង​នេះ​បណ្ដាល​មក​ពី​កំណើន​តម្លៃ​អាហារ​និង​តម្លៃ​ប្រេង​សាំង​ជា​ចម្បង​។

របាយ​ការណ៍​របស់ NIS បាន​ឲ្យ​ដឹង​ថា សន្ទស្សន៍​កំណើន​អតិផរណា​១,៧​ភាគរយ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៣​គឺ​ដោយ​សារ ​តែ​ការ​កើន​ឡើង​មុខ​ទំនិញ​មួយ​ចំនួន​ដូចជា​អាហារ​និង​ភេសជ្ជៈ​មិន​មែន​ស្រា ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ថ្លៃ​ផ្ទះ ទឹក អគ្គិសនី ឧស្ម័ន និង​ប្រេង​ដទៃ​ទៀត។

លោក លី ស៊ីម មន្រ្តី​នៅ​NIS បាន​និយាយ​ថា​ការ​ប្រែ​ប្រួល​តម្លៃ​ប្រេង​សាំង និង​អាហារ​គឺជា​ការ​ជំរុញ​ដ៏​សំខាន់​នៃ​កំណើន​អត្រា​អតិផរណា​នេះ​។​

លោក​បន្ត​ថា​៖ «​ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា​តម្លៃ​ប្រេង​សាំង​អាហារ ផលិតផល​ប្រើ​ប្រាស់​បន្លែ បាន​កើន​ឡើង​បន្តិច​កាល​ពី​ខែ​កុម្ភៈ​ដូច្នេះ​វា​បាន​ជំរុញ​សន្ទស្សន៍​តម្លៃ ​របស់​យើង​កើន​ឡើង​បន្តិច​។ ម៉្យាង​ទៀត​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ចិន​បាន​ជួយ​ឲ្យ​តម្លៃ​កើន​ឡើង​ផង​ ដែរ​»។

ទិន្នន័យ NIS​បាន​បង្ហាញ​ថា​ការ​កើន​ឡើង​តម្លៃ​អាហារ​និង​ភេសជ្ជៈ​មិន​មែន​ស្រា​បាន​ កើន​ឡើង​២​ភាគ​រយ​ពិសេស​តម្លៃ​សាច់​គោ​ស្រស់​បាន​កើន​ឡើង​១៤,៩​ភាគ​រយ​ត្រី​ និង​អាហារ​សមុទ្រ​កើន​ឡើង​១,៧​ភាគ​រយ​បន្លែ​កើន​ឡើង​៥,៨​ភាគ​រយ ខណៈ​តម្លៃ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​កើន​ឡើង​៣,៧​ភាគ​រយ​ថ្លៃ​ផ្ទះ ទឹក អគ្គិសនី ឧស្ម័ន និង​ប្រេង​កើន​ឡើង​១,៨​ភាគ​រយ​និង​ប្រេង​សាំង​កើន​ឡើង​ប្រមាណ​១,៥​ភាគ​រយ​ ។ល។

ទិន្នន័យ​នេះ​បាន​បង្ហាញ​ពី​ការ​ប្រៀប​ធៀប​ផង​ដែរ​ចាប់​ពី​ខែ​មករា​ដល់​ខែ​កុម្ភៈ​ដែល​អតិផរណា​មាន​តែ​០,៣​ភាគ​រយ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​បាន​ព្យាករ​ថា អត្រា​អតិផរណា​នឹង​មាន​រង្វង់​៤​ភាគ​រយ​នៅ​ឆ្នាំ​នេះ ខណៈ IMF​បាន​ព្យាករ​ថា​អតិផរណា​នឹង​មាន​ត្រឹម​៣,១​ភាគ​រយ​នៅ​ឆ្នាំ​នេះ​៕ប្រភពពី ភ្នំពេញប៉ុស្តិ៍

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រឹត្តិការណ៍បច្ចុប្បន្ន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s