ទន្សាយ​យក្ស​ធំ​បំផុត​នៅ​លើ​ពិភព​លោក​ទម្ងន់​23គីឡូ​ក្រាម


ទន្សាយយក្សទម្ងន់​23គីឡូ​ក្រាម
សារព័ត៌មាន​​បរទេស​កាល​ពី​ថ្ងៃ​ទី​៨ មេសា ផ្សាយ​ឱ្យ​ដឹងថា សៀវ​ភៅ​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ពិភព​លោក បាន​​ប្រគល់​តំណែង​​ដង​ខ្លួន​ធំ​បំផុត​​ដល់​ទន្សាយ «​ដា​រៀស» ពូជ​ «កុង​ទី​ណង់​តាល់ ចាយ​អេន» ​មាន​ទ​ម្ងន់​២៣​គីឡូ​ក្រាម ដង​ខ្លួន​ប្រវែង​១៣២​សង្ទីម៉ែត្រ​ នៅ​ទី​ក្រុង​វ៉ូ​ស្ទ័រ ប្រទេស​អង់​គ្លេស ។
ម្ចាស់​ឯតទគ្គ​កម្ម​​មុន​ក៏​ជា​របស់​វាដែរ​ ដោយ​ក្នុង​ខែ​នេះទំហំ​ខ្លួន​ និង​ទម្ងន់​បាន​កើន​ឡើង​លើស​ពី​ខែ​មុន​ទើប​គេ​ធ្វើ​កំណត់​ត្រ​ា​ប្រវត្តិ​ សាស្ត្រ​ជា​ថ្មី នៅ​ថ្ងៃ​ទី​៨ មេសា ខណៈ​ពេល​ទន្សាយ​ដា​រៀស មាន​អាយុ​គម្រប់​៣​ឆ្នាំ និង​ស្រប​ពេល​មាន​ពិធី​បុណ្យ​អ៊ីស្ទ័រ ដោយ​សត្វ​​ទន្សាយ​​ជា​ផ្នែក​មួយ​ក្នុង​​និមិត្ត​​រូប​ដ៏​សំខាន់​ផង​ដែរ ម្ចាស់​ទន្សាយ​ថ្លែង​ឱ្យ​ដឹង​ថា «​ទន្សាយ​យក្ស​មួយ​ក្បាល​នេះ​ អាច​ស៊ី​ការ៉ុត​​ក្នុង​១​ថ្ងៃ​​​​​​១២​​មើមឯ​ណោះ ។ ក្នុង​មួយ​ថ្ងៃ​ចែក​ចេញ​ជា​២​លើក ដោយ​មាន​ពេល​ខ្លះវា​ស៊ី​ផ្លែ​ប៉ោម និង​ស្ពៃ​ក្តោប ។ ក្រៅ​ពី​នេះ​វា​អាច​រត់​លេង​នៅ​ក្នុង​សួនប្រ​សិន​បើ​មិន​ដេក ជា​ហេតុ​ធ្វើ​ឱ្យ​វា​មាន​សុខភាព​មាំ​មួន និង​ឆាប់​ធំ»៕ប្រភពពី kohsantepheapdaily

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងប្លែកៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s