សារៈប្រយោជន៍​នៃ​ប្រភេទ​នីមួយៗ​របស់​វីតាមីន


សារៈប្រយោជន៍​នៃ​ប្រភេទ​នីមួយៗ​របស់​វីតាមីន
​វា​មិនមែនជា​ល្អ​នោះទេ ប្រសិនបើ​អ្នក​មិនបាន​ដឹងថា តើ​ប្រភេទ​វីតាមីន​ទាំងនោះ មាននៅ​ក្នុង ម្ហូបអាហារ បន្លែ​ផ្លែឈើ​ប្រភេទ​ណា​នោះ​។ ជាការ​ល្អ​ណាស់​ប្រសិនជា​យើង​បាន​យល់ច្បាស់ ប្រភេទ​នៃ​វីតាមីន​ន​នីមួយៗ​ឱ្យបាន​ច្បាស់​។​យើង​ត្រូវ​ដឹងថា វីតាមីន​(Vitamin) ឬ​ជីវជាតិ មាន​ច្រើន​ប្រភេទ​ដូចជា​៖ វីតាមីន A, B1, B2, B3, B5, B6 ជាដើម​ដែល​អ្វី​ទាំងអស់នេះ ជា​តម្រូវការ​របស់​រា​ង​កាយ​ដែល​មិនអាច​ខ្វះ​បាន​។ ខាងក្រោម​នេះ​ផ​ប​ហ្សូ​ន អាស៊ី​សូម​បង្ហាញ ម្ហូបអាហារ ផ្លែឈើ​ដែល​វីតាមីន​និ​មួយៗ​ស្ថិតនៅ​៖
១. វីតាមីន A : វីតាមីន​នេះ​ភាគច្រើន​មាននៅ​ក្នុង​បន្លែ​ស្លឹក​ពណ៌​បៃតង ថ្លើម​សត្វ ស៊ុត​ក្រហម ផលិតផល​ពី​ទឹកដោះគោ ត្រី​សម្បូរ​ខ្លាញ់ និង​បន្លែ​ពណ៌​បៃតង និង​លឿង​។​ប្រសិនជា​រូបរាងកាយ​របស់​យើង​កង្វះ​វីតាមីន​A អាច​បណ្តាលឱ្យ ស្បែក​ស្ងួត និង​គគ្រើម ក្រចក​ស្រួយ ងាយ​នឹង​បាក់ និង​មាន​ចំណុច​សៗ បើ​មាន​កង្វះ​វីតាមីន A ខ្លាំង ភ្នែក​នឹង​មើល​មិនសូវ​ឃើញ​នៅពេល​យប់ (​ខ្វាក់មាន់​) បើ​បណ្ដោយ​យូរៗ​ទៅ អាច​ងងឹតភ្នែក​បាន​។​
២. វីតាមីន B1 : វីតាមីន B1 មាន​ច្រើន​នៅក្នុង​សណ្ដែក​គ្រប់​ប្រភេទ អង្ករសម្រូប កន្ទក់ សាច់ជ្រូក និង​ពងមាន់ – ទា​។​
​ការ​កង្វះ​វីតាមីន B1  អាចធ្វើ​ឲ្យ​ការដុត​បំផ្លាញ​កាបូ​អ៊ី​ដ្រា​ត មិនបាន​ល្អ ធុញ​អាហារ ឆាប់​មាន​អារម្មណ៍​ឆេវឆាវ មួម៉ៅ អស់កម្លាំង ឬ​រមាស់​ដៃជើង​។ បើ​មាន​បញ្ហា​កង្វះ​វីតាមីន B1  ច្រើន អាចធ្វើ​ឲ្យ​ខ្សោយបេះដូង និង​ដំបៅ​សាច់ដុំ​។​
៣. វីតាមីន B2 : វីតាមីន B2 មាន​ច្រើន​នៅក្នុង​ថ្លើម សាច់មាន់ ទឹកដោះគោ ស៊ុត និង​ធញ្ញជាតិ​។​
​អាការ​កង្វះ​វីតាមីន B2 : ដំបៅ​រង្វះមាត់ រលាក​អណ្ដាត និង​មាត់ និង​ជំងឺ​កង្វះ​ឈាមក្រហម (Anemia)​។​
៤.​វីតាមីន B3 ឬ​ណៃ​អា​ស៊ីន (Niacin) B3 : វីតាមីន B3 ច្រើន​មាននៅ​ក្នុង​ត្រី​មាន​ខ្លាញ់ សាច់មាន់ ថ្លើម សណ្ដែក​ស្ងួត និង​ធញ្ញជាតិ​សំបក​។
៥. វីតាមីន B5 : វីតាមីន​នេះ មាន​ច្រើន​នៅក្នុង​បន្លែ​ស្ទើរ​គ្រប់មុខ ផលិតផល​ពី​សាច់សត្វ ត្រី ស៊ុត​ក្រហម បន្លែ​ស្លឹក​ពណ៌​បៃតង និង​ធញ្ញជាតិ​។​
៦. វីតាមីន B6 : វីតាមីន B6 មាន​ច្រើន​នៅក្នុង​សាច់សត្វ ទា មាន់ គោ ជ្រូក ស៊ុត ត្រី និង​ទឹកដោះគោ​។​
​កង្វះ​វីតាមីន B6 : គេង​មិន​លក់ ងាយ​ឆ្លង​រោគ អស់កម្លាំង មាន​បញ្ហា​ស្បែក​បបូរមាត់​ប្រេះ​បែក អណ្ដាត និង មាត់​រលាក​៕ពី popzone.asia

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង សុខភាព និង អនាម័យ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s