ខ្លាំងមែន បុរស​ចិន​ប្រើ​ត្របក​ភ្នែក​យួរ​ទឹក​២ធុង


130128_20b

ក្រុង​ប៉េកាំងៈ នេះ​ក៏​ជា​សិល្បៈ​ទេព​កោសល្យ​ដ៏​កម្រ​នឹង​មាន​មួយ​ដែរ​សម្រាប់​មនុស្ស​លើ​លោក។ លោក វ៉ាង ស៊ានសៀង បាន​ប្រើ​ត្របក​ភ្នែក​ក្រោម​របស់​លោក​ក្នុង​ការ​បញ្ចេញ​ទេព​កោសល្យ​យួរ​ទឹក​ដល់​ទៅ​២​ធុង។

បុរស​វ័យ​៤២​ឆ្នាំ​ជាតិ​ចិន​រូប​នេះ​មាន​របរ​ជា​អ្នក​ផលិត​កាំជ្រួច ឬ​ផាវ សម្រាប់​អុជ​ពេល​មាន​បុណ្យ​ទាន​តាម​ប្រពៃណី​នានា​នៅ​ខេត្ត​ហូណាន​ប្រទេស​ចិន។

លោក​អាច​យក​ធុង​ទឹក​ចំនួន​ពីរ​ចង​ខ្សែ​ហើយ​ព្យួរ​វា​ភ្ជាប់​ទៅ​នឹង​ស្បែក​នៃ​ត្របក​ភ្នែក​យ៉ាង​សង្ហា ដោយ​ឥត​ខ្លាច​ដាច់​រលាត់​ហូរ​ចេញ​ឈាម​ឡើយ។

ធុង​ទឹក​ទាំង​ពីរ​នោះ​មាន​ទម្ងន់​សរុប​៤​គីឡូ​ក្រាម និង​ត្រូវ​បាន​យក​ទៅ​ថ្ពក់​នឹង​ត្របក​ភ្នែក​ក្រោម​។

កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​លោក​ត្រូវ​បាន​គេ​ប្រមាញ់​រូប​ថត ខណៈ​កំពុង​សម្តែង​ទេព​កោសល្យ​ចម្លែក​នេះ​នៅ​ពិធី​បុណ្យ​មួយ​ឯ​ភូមិ​កំណើត​ក្នុង​តំបន់​លីវ យ៉ាង។

លោក វ៉ាង បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌មាន NBC ថា៖ «ពេល​ដែល​ខ្ញុំ​សាក​ធ្វើ​វា​ដំបូង ខ្ញុំ​ក៏​មាន​ការ​ឈឺ​ចាប់​លើ​ស្បែក​ត្របក​ភ្នែក​នោះ​ខ្លាំង​ដែរ។ តែ​បន្ទាប់​ពី​ឧស្សាហ៍​ធ្វើ​វា​ច្រើន​ដង​មក វា​ហាក់​ដូច​ជា​ពុំ​សូវ​ឈឺ​នោះ​ទេ»។

លោក វ៉ាង ជា​មេ​គ្រួសារ​ម្នាក់​និង​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក។ លោក​និយាយ​ថា លោក​បាន​ប្រើ​ស្បែក​ត្របក​ភ្នែក​លោក​ព្យួរ​ធុង​ទឹក​នេះ​អស់​រយៈ​ពេល​៥ ឬ៦​ឆ្នាំ​មក​ហើយ ជា​ពិសេស​លោក​តែង​អនុវត្ត​វា​ដើម្បី​បំបាត់​ភាព​ធុញ​ថប់​តប់​ប្រមល់​តែ​ម្តង។​រាល់​ការ​អនុវត្ត​ម្ដងៗ​លោក​តែង​បង្កើន​ទម្ងន់​ទឹក​ក្នុង​ធុង​ជានិច្ច​។ លោក​បាន​ប្រើ​រយៈ​៣០​នាទី​នៅ​ពេល​ព្រឹក​និង​ពីរ​ម៉ោង​នៅ​ពេល​យប់។

លោក​ប្ដេជ្ញា​សម្រាប់​ការ​បំបែក​ឯត​ទគ្គកម្ម​នា​ពេល​អនាគត​ថា៖ «ឥឡូវ​នេះ​ខ្ញុំ​អាច​ប្រើ​ស្បែក​ត្របក​ភ្នែក​ម្ខាង​យួរ​ធុង​ទឹក​ទម្ងន់​២​គីឡូក្រាម​ហើយ​ខ្ញុំ​នឹង​បង្កើន​ឲ្យ​បាន​ដល់​៤​គីឡូក្រាម​សម្រាប់​ភ្នែក​ម្ខាងៗ»៕ភ្នំពេញប៉ុស្តិ៍ PR

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងប្លែកៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s