បុរស​តួកគី​ផលិត​ម៉ូតូ​មាស​គ្រោង​បំបែក​ឯតទគ្គកម្ម​ពិភពលោក


130411_22c

ម៉ូតូ​ដែល​មើលទៅ​ហាក់ដូច​ជា​ច្រែះ​ចាប់ ប៉ុន្តែ​ត្រូវបាន​ផលិតពីលោហៈ​មាស​ពណ៌​លឿង និង​មាស​ស​​។

ក្រុង អង់ការ៉ា : ម៉ូតូ​ធំ​រោទ៍​ង៉ូងៗ​នៅ​លើ​ដង​ផ្លូវ​មិន​ត្រឹម​តែ​ទាក់​ទាញ​ដោយ​សារ​តែ​សំឡេង​ប៉ុណ្ណោះ​ទេ តម្លៃ និង​លោហៈ​ធាតុ​ដែល​គេ​យក​មក​ផលិត​វា​ក៏​ជា​កត្តា​សំខាន់​ដែរ។ ដូច្នេះ​ហើយ​ទើប​អ្នក​ផលិត​ម៉ូតូ​ជនជាតិ​តួកគី​លោក តារហាន ថែលី (Tarhan Telli) បាន​ព្យាយាម​កែ​ច្នៃ​ម៉ូតូ​អំពី​លោហៈ​មាស ដើម្បី​ជាប់​ក្នុង​កំណត់ត្រា​ហ្គីណេស​ពិភពលោក ជា​យាន​ជំនិះ​កង់​២​ដែល​ថ្លៃ​បំផុត​ក្នុង​លោក។

ដោយ​មាន​ទម្ងន់​៣១៥ គីឡូក្រាម ម៉ូតូ​ដែល​មើល​ទៅ​មាន​រាង​ដូច​ច្រែះ​ចាប់​នេះ​តាម​ការ​ពិត​ធ្វើ​ពី​មាស​សុទ្ធ ដែល​មាន​ម៉ាស៊ីន ១៨០១ សេសេ និង​កម្លាំង​១២៥​សេះ។ តួ​យាន​ជំនិះ​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ប្រអប់​ហ្គែរ​ចំនួន​៦ ដែល​ស្រោប​ដោយ​លោហៈ​មាស​ពណ៌​លឿង​ឆ្អិន​ឆ្អៅ និង​មាស​ពណ៌​ស។

ម៉ូតូ​នេះ​ត្រូវ​បាន​រចនា​ដោយ​យក​បែប​បទ​តាម​ព្រះ​ទេវ​របស់​ជនជាតិ​ក្រិក។ ធុង​សាំង​ត្រូវ​បាន​ព័ន្ធ​ព័ទ្ធ​ដោយ​បំពង់​រាង​ដូច​សត្វ​ពស់។ ការ​រចនា​នេះ​បាន​ធ្វើ​ឲ្យ​លោក តារហាន ថែលី ចំណាយ​ពេល​ដល់​ទៅ​ជាង​១​ឆ្នាំ​ឯណោះ ដើម្បី​ផលិត​ម៉ូតូ​មាស ដែល​លោក​អះអាង​ថា​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក។

ទោះ​ជា​យ៉ាង​ណា មក​ទល់​បច្ចុប្បន្ន​កំណត់​ត្រា​ហ្គីណេស​ពិភពលោក មិន​ទាន់​ចុះ​ឈ្មោះ​ស្នាដៃ​របស់​អ្នក​ផលិត​ម៉ូតូ​តួកគី តារហាន ថែលី នេះ​ទេ។

យោង​តាម​កំណត់​ត្រា ម៉ូតូ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​គឺ​ស៊េរីMTT Turbine Superbike ដែល​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ហ្គាស​តួប៊ីន​របស់ Rolls Royce Allison និង​មាន​តម្លៃ​ដល់​ទៅ ១៨៥០០០​ដុល្លារ។

ម៉ូតូ MTT Turbine Superbike ដែល​មាន​ងារ​មួយ​ទៀត​ថា Y2K Turbine Superbike មាន​កម្លាំង ៣២០ សេះ និង​កម្លាំង​រមួស ៥២០០០ rpm។ វា​បាន​ជាប់​ក្នុង​កំណត់​ត្រា​ហ្គីណេស​តាំង​ពី​ឆ្នាំ​២០០៤​មក​ម៉្លេះ ដោយ​មិន​ទាន់​មាន​យាន​កង់​ពីរ​ណា​ផ្សេង​ទៀត​អាច​ផ្ដួល​វា​បាន​នៅ​ឡើយ។ តើ​តួកគី អាច​បំបែក​ឯតទគ្គកម្ម​នេះ​បាន​ដែរ​ឬ​ទេ? ភ្នំពេញប៉ុស្តិ៍PR

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងប្លែកៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s