រាជិនី​ខ្យាដំរី​ថៃ នៅ​មិន​ទាន់​មាន​ទាយាទ​ស្នង​តំណែង


 

121210_21a

ក្រុង​ប៉ាតាយ៉ាៈ ស្ត្រី​ក្លាហាន​ដែល​ហ៊ាន​ឃុំ​ខ្លួន​ក្នុង​បន្ទប់​កញ្ចក់​តូច​ចង្អៀត ស៊កសៀត​ដោយ​ពពួក​សត្វ​អាសិរពិស ខ្លួន​ខ្មៅ និង​ដង្កៀប​ធំៗ​នោះ នៅ​មិន​ទាន់​មាន​អ្នក​ផ្ដួល​រំលំ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​នាង​នៅ​ឡើយ​ទេ បើ​ទោះ​ជា​នាង​បាន​បំបែក​ឯតទគ្គ​កម្ម​ហ្គីនណេស​តាំងពី​ឆ្នាំ​២០០៩ ក្ដី។

 

«រាជិនី​ខ្យាដំរី» គឺជា​ងារ ដែល​នារី​ថៃ​រូប​នេះ​ទទួល​បាន​ក្រោយ​ការ​បំបែក​ឯតទគ្គកម្ម​កាល​ពី​៣​ឆ្នាំ បន្ទាប់​ស្ត្រី​ដ៏​ចម្លែក​ម្នាក់​នេះ​បាន​រស់​នៅ​ជាមួយ​នឹង​សត្វ​ខ្យា​ដំរី​រាប់ពាន់​ក្បាល​នៅ​ក្នុង​បន្ទប់​កញ្ចក់​មួយ​ដល់​ទៅ ៣៣ ថ្ងៃ​ឯ​ណោះ។ ហេតុការណ៍​ដ៏​ចម្លែក​នេះ​ធ្វើ​ឲ្យ​នាង​ជាប់​កំណត់ត្រា​ពិភពលោក។

នាង កញ្ឆណា កេតកាអ៊ីវ វ័យ​៣៩​ឆ្នាំ មាន​ក្តី​ត្រេកអរ​ដោយ​ញញឹម​ក្នុង​ការ​ចូល​ទៅ​រស់​នៅ និង​ដេក​លេង​ជាមួយ​ពពួក​សត្វ​មាន​ពិស​សាហាវ​ដូច​ខ្យា​ដំរី​ចំនួន​៥​ពាន់​ក្បាល​ឯ​ណោះ។

គេ​បាន​ដឹង​ថា ស្ត្រី​រូប​នេះ​ត្រូវ​សត្វ​ខ្យា​ដំរី បាន​ទិច​ខាំ​ចំនួន​ដល់​ទៅ​១៣​លើក​ឯណោះ​នៅ​ត្រង់​ដៃ​ជើង និង​ម្រាម​ដៃ​របស់​នាង តែ​នាង​នៅ​តែ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​សម្រាប់​ខ្លួន​ដដែល។

កាលពី​ឆ្នាំ​២០០២ ស្ត្រី​ជាតិ​ថៃ​រូប​នេះ​បាន​បំបែក​ឯតទគ្គ​កម្ម​ជាមួយ​សត្វ​ខ្យា​ដំរី​នេះ​ចំនួន​៣៤០០​ក្បាល​សម្រាប់​ការ​រស់​នៅ​រយៈ​ពេល​៣២​ថ្ងៃ។

នាង​និយាយ​ថា៖ «វា​ជា​រឿង​មួយ​មិន​ងាយស្រួល​ឡើយ​តែ​នាង​ខ្ញុំ​បាន​ព្យាយាម​ព្រោះ​ខ្លួន​នាង​ចង់​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ជាតិ​ថៃ និង​ជន​បរទេស​ទើប​អាច​ឲ្យ​នាង​សម្រេច​បំបែក​កំណត់ត្រា​ចាស់​បាន​គឺ​លើស​មួយ​ថ្ងៃ​គឺ​រយៈពេល​[៣៣ថ្ងៃ] ជាមួយ​នឹង​សត្វ​ខ្យាដំរី​ច្រើន​ជាង​មុន​នៅ​ឆ្នាំ​២០០៩»។

ស្ត្រី​រូប​នោះ​ត្រូវ​បណ្តា​ក្រុម​ភ្ញៀវ​ទេសចរ​បរទេស​នានា​នៅ​ទីក្រុង​ប៉ាតាយ៉ា​បាន​អបអរ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​វីរភាព ឬ ទេពកោសល្យ​របស់​នាង​ទើប​គេ​បាន​ដាក់​ងារ​នាង​ថា «រាជិនី​ខ្យាដំរី»។

ហ្សង់ រីដ ភ្ញៀវ​បរទេសជាតិ​អង់គ្លេស​ម្នាក់​បាន​និយាយ​ថា៖«នាង​ពិត​ជា​ក្លាហាន​មែន​ខណៈ​ទង្វើ​មួយ​នេះ​ខ្ញុំ​មិន​ហ៊ាន​ធ្វើ​នៅ​ឡើយ»។

ស្ត្រី​ថៃ​ដ៏​ក្លាហាន​នេះ​បាន​និយាយ​ថា នាង​នឹង​ចូល​ទៅ​បន្ទប់​កញ្ចក់​មាន​សត្វ​ខ្យាដំរី​នោះ​ម្តង​ទៀត ប្រសិន​បើ​មាន​គូ​ប្រជែង​ចង់​បំបែក​ឯតទគ្គ​កម្ម​ថ្មី​របស់​នាង​នោះ៕ ភ្នំពេញប៉ុស្តិ៍ PR

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងប្លែកៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s